ភ្នំពេញ៖ ឌួង ហ្សូរីដា ដែលជាម្ចាស់ក្រុមហ៊ុន មុទិតា បានចូលរួមនាំយកផលិតផលប្រេនៗរបស់ខ្លួន ទៅតាំងស្ដង់ ពិព័ណនារី ដែលបានធ្វើឡើងនៅផ្សារទំនើប Aeon 3 ពីថ្ងៃទី១០ដល់១២ ខែមីនា ឆ្នាំ២០២៣ ដែលព្រឹត្ដិការណ៍ ពិសេសនោះមានការចាប់អារម្មណ៍និងទាក់ទាញខ្លាំងពីសំណាក់អ្នកដើរផ្សារ និងក្រុមយុវវ័យ។អ្វីដែលកាន់តែអស្ចារ្យគឺ ម្ចាស់គ្រឿងសម្អាងដ៏ល្បីរូបនេះ ថែមទាំងដាក់ប្រូម៉ូតហ្សិនទិញ១ថែម១ ជូនដល់អតិថិជនទូទៅ ហើយកញ្ញាថានេះ គឺជាប្រូម៉ូហ្សិនលក់ខាត ប៉ុន្តែដើម្បីចាត់ទុកថាជាកាដូសម្រាប់អ្នកទៅទស្សនាស្ដង់ដោយផ្ទាល់ ទើបកញ្ញាសុខចិត្ត លក់ក្នុងតម្លៃមួយនេះ ដែលមានន័យថាអ្នកមកទិញដល់ពិព័រណ៌ផ្ទាល់ គឺបានតម្លៃទាបជាងទិញក្នុងហាង និង ទិញ តាមអនឡាញ។
ហ្សូរីដា អះអាងថាដោយសារតែប្រូម៉ូតហ្សិន នេះហើយទើបធ្វើអោយផលិតផលទាំងនោះកាន់តែលក់ដាច់ខ្លាំង ព្រោះថា មានអ្នកទៅទិញតាំងពីព្រឹក ជាពិសេសគឺផលិតផលកូរ៉េ ដែលផលិតផលខ្លះតម្លៃច្រើនរយដុល្លារ ហើយ ពេលបញ្ចុះតម្លៃបែបនេះ គឺអ្នកធ្លាប់ស្គាល់គុណភាពផលិតផលណា ក៏ចង់បាន និងប្រញ៉ាប់មកទិញឲ្យទាន់ពេល មុនបិតតម្លៃប្រូម៉ូតហ្សិននេះ។
អ្វីដែលកាន់តែទាក់ទាញគឺកញ្ញាឌួង ហ្សូរីដា បានទាំងនាំយកតារាម៉ូដែលល្បីៗ និង សង្ហារៗSuper Star ប្រុសស្រីដល់ទៅ ៩ដួង ជួយផ្សព្វផ្សាយផលិតផលនាថ្ងៃបើកពិព័រណ៌នោះ ធ្វើឲ្យកក្រើកកម្មវិធីផ្សារមួយនេះពេញផ្សារទំនើបអ៊ីអន៣ តែម្ដង។ កញ្ញា បន្ថែមថាតម្លៃប្រូម៉ូតហ្សិនរាល់ផលិតផលរបស់មុទិតា នេះ គឺនឹងបន្តដល់ចប់ពិព័រណ៌នៅ Aeon 3 ថ្ងៃទី១២ មីនា ឆ្នាំ២០២៣។ ហ្សូរីដា ថាអតិថិជនដែលគាំទ្រមុទិតា សប្បាយចិត្តក្នុងការទៅទិញផលិតផល ពីស្ដង់នាង ហើយពួកគេក៍បានថតរូបសែលហ្វីជាមួយIdol ដែលនៅឈចាំទទួលយ៉ាងរីករាយនៅស្ដង់លេខ១១និង១២ ៕