Sunday, September 22, 2024
Homeតារាខ្មែរឌួង ហ្សូរីដា ៖នាំតារាល្បីៗ៩ដួង ឲ្យបង្ហាញផលិតផល​ប្រេន នៅពិព័រណ៌ អ៊ីអន៣  ទិញ១ថែម១

ឌួង ហ្សូរីដា ៖នាំតារាល្បីៗ៩ដួង ឲ្យបង្ហាញផលិតផល​ប្រេន នៅពិព័រណ៌ អ៊ីអន៣  ទិញ១ថែម១

ភ្នំពេញ៖ ឌួង ហ្សូរីដា ដែលជាម្ចាស់ក្រុមហ៊ុន មុទិតា បានចូលរួមនាំ​យកផលិត​ផល​ប្រេនៗ​របស់​ខ្លួន ទៅតាំងស្ដង់ ពិព័ណនារី ដែលបានធ្វើឡើងនៅផ្សារទំនើប Aeon 3 ពីថ្ងៃទី​១០​ដល់១២ ខែមីនា ឆ្នាំ២០២៣ ដែលព្រឹត្ដិការណ៍ ពិ​សេសនោះមានការចាប់​អារម្មណ៍និងទាក់​ទាញ​ខ្លាំង​ពីសំណាក់អ្នកដើរផ្សារ និងក្រុមយុវវ័យ។អ្វីដែលកាន់​តែអ​ស្ចារ្យ​គឺ ម្ចាស់គ្រឿង​សម្អាង​ដ៏ល្បីរូប​នេះ ថែមទាំងដាក់ប្រូម៉ូតហ្សិនទិញ១ថែម១ ជូនដល់អតិថិជនទូទៅ ហើយ​កញ្ញាថា​នេះ គឺជា​ប្រូម៉ូហ្សិនលក់ខាត ប៉ុន្តែដើម្បីចាត់ទុកថាជា​កាដូសម្រាប់អ្នក​ទៅទស្សនា​ស្ដង់ដោយផ្ទាល់ ទើប​កញ្ញាសុខចិត្ត លក់ក្នុងតម្លៃមួយនេះ ដែលមានន័យថាអ្នកមកទិញ​ដល់​ពិព័រណ៌ផ្ទាល់ គឺបាន​តម្លៃ​ទាប​ជាងទិញ​ក្នុង​ហាង និង ទិញ តាមអនឡាញ។

ហ្សូរីដា អះអាងថា​ដោយ​សារតែប្រូម៉ូតហ្សិន នេះហើយទើបធ្វើអោយផលិតផល​ទាំងនោះកាន់តែលក់ដាច់ខ្លាំង ព្រោះ​ថា មានអ្នកទៅទិញ​តាំងពីព្រឹក ជាពិសេសគឺផលិតផលកូរ៉េ ដែលផលិតផលខ្លះតម្លៃ​ច្រើន​រយ​ដុល្លារ ហើយ ពេល​បញ្ចុះតម្លៃបែបនេះ គឺអ្នកធ្លាប់ស្គាល់គុណភាពផលិតផលណា ក៏ចង់បាន និងប្រញ៉ាប់​មកទិញ​ឲ្យទាន់ពេល មុនបិតតម្លៃប្រូម៉ូតហ្សិននេះ។

អ្វីដែលកាន់តែទាក់ទាញគឺកញ្ញាឌួង ហ្សូរីដា បាន​ទាំងនាំ​យក​តារាម៉ូដែលល្បីៗ និង សង្ហារៗSuper Star ប្រុស​ស្រី​ដល់ទៅ ៩ដួង ជួយផ្សព្វផ្សាយ​ផលិត​ផល​នាថ្ងៃ​បើកពិ​ព័រណ៌​នោះ ធ្វើឲ្យកក្រើកកម្មវិធីផ្សារមួយនេះពេញផ្សារទំ​នើប​​អ៊ីអន​៣ តែម្ដង។ កញ្ញា បន្ថែមថាតម្លៃប្រូ​ម៉ូតហ្សិនរាល់​ផលិត​ផលរបស់មុទិតា នេះ គឺនឹងបន្តដល់​ចប់​ពិព័រណ៌​នៅ Aeon 3 ថ្ងៃទី១២ មីនា ឆ្នាំ២០២៣។ ហ្សូរីដា ថាអតិថិជនដែលគាំទ្រមុទិតា សប្បាយចិត្តក្នុងការទៅ​ទិញផលិត​ផល ពីស្ដង់នាង ហើយពួកគេក៍បានថតរូបសែលហ្វីជាមួយIdol ដែលនៅឈចាំទទួល​យ៉ាងរីក​រាយនៅ​ស្ដង់លេខ​១១និង១២ ៕

RELATED ARTICLES