Sunday, November 24, 2024
Homeព័ត៌មានជាតិឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចែកអំណោយជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ រងគ្រោះដោយសារភ្លើងឆេះផ្ទះ

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចែកអំណោយជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ រងគ្រោះដោយសារភ្លើងឆេះផ្ទះ

នាព្រឹកថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ  ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ឆ្នាំង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល ជាច្រើនរូប នាំយកអំណោយ រួមមានសម្ភារប្រើប្រាស់ និងថវិកាទៅចែកជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

អំណោយដែលទទួលបានក្នុងមួយគ្រួសារមាន អង្ករ ៥០គ.ក មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកា ១០ម៉ឺនរៀល។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានសម្ដែងការសោកស្ដារចំពោះឧបទ្ទវហេតុនេះ និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបានប៉ះពាល់ដល់ជីវភាពខ្លាំងណាស់ ដូចពាក្យចាស់លោកថា ស៊ូស្លាប់បា កុំឱ្យស្លាប់មេ លិចទូកកណ្ដាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ ។

សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១២ វេលាម៉ោង ៧ និង ២០ នាទី មានអគ្គីភ័យ បានឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អស់ចំនួន ២៧ខ្នងផ្ទះ ស្មើនឹង ៤៥គ្រួសារ ដោយសារការថ្វេសប្រហែសក្នុងការឆ្អើរត្រី ។

RELATED ARTICLES