Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីចិនថ្មី អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិ​ការជាមួយអាមេរិក និងបេ្តជាលើកកំពស់សេដ្នកិច្ចចិន

នាយករដ្ឋមន្ត្រីចិនថ្មី អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិ​ការជាមួយអាមេរិក និងបេ្តជាលើកកំពស់សេដ្នកិច្ចចិន

នៅថ្ងៃចុងក្រោយនៃសម័យប្រជុំសភាប្រជាជនជាតិចិននៅឆ្នាំនេះនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសចិនលោក Li Qiang បានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

លោកបាននិយាយនៅក្នុងសន្និសីទកាសែតដំបូងរបស់គាត់ថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

នាយករដ្ឋមន្ត្រីថ្មីក៏បានបញ្ចេញសម្លេងផ្សះផ្សាបន្ថែមទៀតចំពោះសហរដ្ឋអាមេរិកនិងចិនថា៖ ចិន និងសហរដ្ឋអា​មេរិក​គួរតែសហការនិងត្រូវតែសហការ។ នៅពេលដែលចិន និងអាមេរិកធ្វើការជាមួយគ្នា វាមានសមិទ្ធផល​ច្រើន​ដែលយើងអាចសម្រេចបាន។ ការឡោមព័ទ្ធនិងការគាបសង្កត់មិនមានប្រយោជន៍សម្រាប់នរណាម្នាក់ទេ។

បើប្រៀបធៀបជាមួយលោកប្រធានាធិបតីស៊ីជីនពីង និងរដ្ឋមន្ត្រីការបរទេស Qin Gang លោក Li បានធ្វើការ​សម្រុះ​សម្រួលគ្នាចំពោះសហរដ្ឋអាមេរិកល្អជាង ។

ទាក់ទងទៅនឹងកំនើនសេដ្ឋកិច្ចវិញលោក Li Qiang បានស្វែងរកការស្តារទំនុកចិត្តលើសេដ្ឋកិច្ចរបស់​ប្រទេសនៅ​ក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់គាត់បន្ទាប់ពីបានឡើងកាន់តួនាទីនេះ។

លោកបាននិយាយថាគោលដៅកំណើនដែលបានកំណត់កាលពីសប្តាហ៍មុន ៥% នឹងមិនងាយស្រួលដើម្បី​ឈាន​​ដល់គោលដៅ ប៉ុន្តែបានបន្ថែមថាសេដ្ឋកិច្ចកំពុងមានស្ថិរភាព និងកើនឡើងម្តងទៀត។

បញ្ហាប្រឈមក៏កើតឡើងដោយសារចំនួនប្រជាជនធ្លាក់ចុះ និងការបាត់បង់ការងារ។ទំនុក​ចិត្តរបស់វិនិយោ​គិន​ក៏មានផលប៉ះពាល់ផងដែរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលដែលមេដឹកនាំលោកស៊ីបាន​បង្រួបបង្រួមអំណាច​របស់គាត់ ដោយបង្ក្រាបអាជីវកម្មឯកជន ចាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា រហូតដល់ឧស្សាហកម្មបង្រៀន។

នៅក្នុងការប៉ុនប៉ងដើម្បីបន្ធូរបន្ថយកង្វល់ទាំងនោះលោក Li បាននិយាយថាក្នុងអំឡុងពេលមួយឆ្នាំមុនមានមតិ​មួយចំនួនមិនត្រឹមត្រូវលើការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន និងព្រួយបារម្ភដល់សហគ្រិនមួយចំនួន… ។បរិយាកាស​សម្រាប់សេដ្ឋកិច្ចឯកជនវាអាចនឹងប្រសើរឡើងវានៅមានកន្លែងទំនេរបន្ថែមទៀត៕

RELATED ARTICLES