អតីតខ្សែប្រយុទ្ធក្រុម Blackburn លោក Chris Sutton បាននិយាយថា អ្នកចាត់ការក្រុម Tottenham លោក Antonio Conte គួរតែចាកចេញពីក្លឹបភ្លាមៗប្រសិនបើគាត់មិនចង់កំណត់អនាគតជាមួយក្លឹប ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃអង្គារទី១៤ខែមីនាឆ្នាំ២០២៣។
លោកConte ដែលមានអាយុ ៥៣ ឆ្នាំនឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលដឹកនាំក្លឹបSpurs ចេញពីការប្រកួតពានរង្វាន់ទាំងអស់។
Tottenhamស្ថិតនៅចំណាត់ថ្នាក់ទី៤ក្នុងក្របខ័ណ្ឌ ប្រឺមីញេលីកដែលជាកន្លែងចុងក្រោយនៃវគ្គជម្រុះសម្រាប់ ការប្រកួតពានរង្វាន់យូហ្វាឆេមពានលីក ។
លោក Sutton បាននិយាយក្នុងកម្មវិធី BBC Radio 5 Live’s Monday Night Club ថា វាល្អសម្រាប់អ្នកព្រួយបារម្ភ ទាំងអស់ប្រសិនបើគាត់ចាកចេញទៅឥឡូវនេះ។
ខ្ញុំគិតថាគាត់នឹងឃើញទម្រង់លេងរដូវកាលនេះធ្លាក់ចុះខ្លាំង ប៉ុន្តែខ្ញុំពិតជាយល់ច្រលំនូវអ្វីដែលកំពុងកើតឡើង នៅ Spurs នៅពេលនេះ។
លោក Antonio Conte ពិតជាត្រូវការកវិធីផ្សេងទៀតធ្វើអោយក្លឹបវិលត្រឡប់មករកភាពខ្លាំងវិញ ប្រសិនបើគាត់ និយាយថា ខ្ញុំនៅទីនេះហើយរីករាយក្នុងការចុះហត្ថលេខារយៈពេលមួយឆ្នាំ ឬពីរឆ្នាំទៀតប៉ុន្តែវាហាក់ ដូចជា គាត់មិនអាចទៅរួចទេដូច្នេះហើយ ប្រសិនបើ Tottenham ចង់រីកចម្រើន ពួកគេគួរតែផ្លាស់ប្តូរឥឡូវនេះ។ពួកគេ បានដើរថយក្រោយពីរដូវកាលមុន ពួកគេមានភាពមិនស៊ីសង្វាក់គ្នាយ៉ាងខ្លាំង៕