Sunday, November 24, 2024
Homeនយោបាយនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់ទស្សនៈ៤ លើកកម្ពស់ជន មានពិការភាព

នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់ទស្សនៈ៤ លើកកម្ពស់ជន មានពិការភាព

ភ្នំពេញ ៖ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ផ្តល់ទស្សនៈ៤ ក្នុងការលើកកម្ពស់ ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចហ៊ុន សែន បានផ្តល់ទស្សនៈបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ីនិងអាស៊ីប៉ាហ្វិក លើកទី៥ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ នៅព្រឹកថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២៣ ។

សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រតិភូតំណាងប្រទេសដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការតំ ណាងជនមានពិការភាព និងបងប្អូនជនមានពិការភាពដែលបានអញ្ជើញមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ សន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៥ នេះ ស្ដីពីការអភិវឌ្ឍសហ គមន៍តាមបែបបរិយាប័ន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការពង្រឹងភាពអង់អាចផ្នែកសង្គមនិងសេដ្ឋកិច្ច របស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈ “ការអភិវឌ្ឍសហគមន៍តាម បែបបរិយាប័ន្ន”។

សម្តេចហ៊ុន សែន អំពាវនាវដល់សហគមន៍ជាតិនិងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោល ដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និង យុទ្ធសាស្រ្តទីក្រុងអ៊ីនឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព។ សម្តេច បានមានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ បាននិងកំពុងប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមានពិការភាព និងជនងាយរង គ្រោះដទៃទៀត ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍បន្តថា វិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ពុំទាន់បានបិទបញ្ចប់ ទាំង ស្រុង មានការលេចចេញនូវការប្រណាំងប្រជែងរបស់មហាអំណាច ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវធម្មាធិបតេយ្យនិយមរបស់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពធម្ម នុញ្ញ និងគោលការណ៍អង្គការសហប្រជាជាតិ ព្រមទាំងការលើកកម្ពស់ការអនុវត្តយន្តការអន្តរជាតិ គឺជាដំណោះ ស្រាយដ៏មានប្រសិទ្ធភាព ។ សម្តេច មានប្រសាសន៍ថា ចំពោះបញ្ហាសង្គ្រាម កម្ពុជាមានបទពិសោធន៍ជូរ ចត់ គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្រ្ត ហើយជាការពិត «សង្រ្គាម មិនអាចបញ្ចប់ដោយ សង្រ្គាម បាន ឡើយ»។ ក្នុងន័យនេះ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិ គ្រោះ យោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសុខសន្តិភាពប្រកបដោយចីរភាព។

ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានច្រើនជាអតិបរមា សម្តេចហ៊ុន សែន សូមលើកទឹកចិត្តនិងផ្តល់នូវទស្សនៈចំនួន៤ ដូចខាងក្រោម ៖

ទី១- គ្រប់កិច្ចអភិវឌ្ឍ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ចនយោបាយ និងវប្បធម៌ ត្រូវលើកទឹកចិត្ត និងលើកកម្ពស់ ឱ្យមានការចូលរួមជាអតិបរមារបស់ជនមានពិការភាព នៅកម្រិតសហគមន៍ ឱ្យបានទូលំទូលាយ ដើម្បីសម្រេច បាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ ។

ទី២- ការបង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ត្រូវបានលើកទឹកចិត្ត សំដៅចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ ជាក់ស្តែង ជាពិសេសមតិយោ បល់ល្អៗនៃកិច្ចពិភាក្សាគ្នាក្នុងរយៈពេល ៣ថ្ងៃ នៃសន្និសីទនេះ សម្រាប់ជាធាតុចូលដល់ការសម្រួចបន្ថែម លើផែនការអភិវឌ្ឍវិស័យពិការភាព នៅកម្រិតសហគមន៍ ឱ្យបានកាន់តែស៊ីជម្រៅ ។

ទី៣- សូមលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាពនិង លទ្ធភាពទទួល បានការ ងារធ្វើ ជាមួយបៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាព អាចចូលរួមកាន់តែច្រើន ពេញលេញ និងស្មើសិទ្ធិ ក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ។

ទី៤- សូមលើកទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធ ភាព និងទូលំទូលាយ និងសូមអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តី-ថ្លែងការណ៍ហ្សាការតា ស្តីពីទសវត្សរ៍ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៣-២០៣២ ដើម្បីជាគុណ ប្រយោជន៍ដល់ជនមានពិការភាព ទាំងក្នុងប្រទេសតំបន់ និងសកល៕ ខៀវទុំ

RELATED ARTICLES