ប្រទេសប៉ូឡូញនឹងបញ្ជូនយន្តហោះចម្បាំង សម័យសហភាពសូវៀតMig-29 ចំនួន ៤ គ្រឿងទៅកាន់អ៊ុយក្រែន។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី កាលពីថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០១៩។ប៉ូឡូញក្លាយជាប្រទេសដំបូងគេរបស់ណាតូដែលបានបញ្ជូនយន្តហោះចម្បាំងឲ្យទីក្រុងគៀវចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានកាលពីឆ្នាំមុន។
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា យន្តហោះចម្បាំងទាំង៤គ្រឿងនោះនឹងត្រូវបញ្ជូន ទៅអ៊ុយក្រែន នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះជាមួយនឹងការប្រគល់សម្ភារៈផ្សេងទៀតនៅពេលអនាគត។
អនុប្រធានសភាអ៊ុយក្រែនលោកស្រី Olena Kondratyuk បាននិយាយថា លោកស្រីសង្ឃឹមថា ប្រទេសជាច្រើន ទៀតនឹងធ្វើតាមប៉ូឡូញ។
ប្រទេសណាតូផ្សេងទៀតកំពុងពិចារណាបញ្ជូនយន្តហោះសម័យសូវៀតដែលអាកាសយានិកអ៊ុយក្រែនត្រូវបានបណ្តុះបណ្តាលឱ្យហោះហើរ។
កន្លងមកអ៊ុយក្រែនធ្លាប់បានស្នើសុំប្រទេសលោកខាងលិចសម្រាប់យន្តហោះចម្បាំងទំនើបៗដូចជា F-16 ជា ដើម ។
ចក្រភពអង់គ្លេសកំពុងបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនលើយន្តហោះស្តង់ដារណាតូប៉ុន្តែដោយសាររយៈពេលហ្វឹកហ្វឺនយូរ គេបានព្រមានថាការផ្គត់ផ្គង់យន្តហោះលោកខាង លិចនឹងក្លាយជាជម្រើសរយៈពេលវែង ប៉ុណ្ណោះ។
សមាជិកសភាអ៊ុយក្រែនលោក Kira Rudik បានប្រាប់ប៊ីប៊ីស៊ីថា យើងត្រូវការពួកគេដើម្បីពង្រឹងប្រព័ន្ធការពារដែន អាកាសរបស់យើងនិងដើម្បីជួយកងទ័ពរបស់យើងក្នុងការវាយលុកនៅនិទាឃរដូវ៕