Tuesday, April 30, 2024
Homeព័ត៌មានអន្តរជាតិអូស្រ្តាលី បន្តទិញមីស៊ីល Tomahawk ២២០គ្រាប់ពី អាមេរិក

អូស្រ្តាលី បន្តទិញមីស៊ីល Tomahawk ២២០គ្រាប់ពី អាមេរិក

ប្រទេសអូស្ត្រាលីបាននិយាយថា ខ្លួនគ្រោងនឹងទិញមីស៊ីលឆ្លងទ្វីប Tomahawk រហូតដល់២២០ គ្រាប់ពីសហរដ្ឋ អាមេរិកបន្ទាប់ពីក្រសួងការពាជាតិ បានអនុម័តការលក់កាលពីថ្ងៃសុក្រ។

កិច្ចព្រមព្រៀងនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីអូស្ត្រាលីបានប្រកាសថាខ្លួននឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិកដើម្បីធ្វើទំនើបកម្មកងនាវារបស់ខ្លួនចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

មន្ត្រីអូស្ត្រាលីបាននិយាយថានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីនេះ នឹងអាចបាញ់មីស៊ីល Tomahawk បាន។ប្រទេសជប៉ុនកាលពីខែមុនក៏បានប្រកាសអំពីផែនការ ធ្វើឱ្យប្រសើរឡើងនូវយោធារបស់ខ្លួនក្នុង កិច្ចខិតខំ ប្រឹងប្រែងដើម្បីរារាំងប្រទេសចិន រួមទាំងការទិញមីស៊ីលឆ្លងទ្វីប Tomahawk ចំនួន៤០០គ្រាប់សម្រាប់ដាក់ពង្រា យឱ្យបាន ឆាប់នៅឆ្នាំ ២០២៦។

ប្រទេសអូស្ត្រាលី ត្រូវចំណាយលុយជិត ៩០០ លានដុល្លារ ទៅលើក្រុមហ៊ុនRaytheon Missiles and Defense ដែលមានមូលដ្ឋាននៅរដ្ឋ Arizona ។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការលក់ដែលបានស្នើឡើងនេះនឹងគាំទ្រដល់គោលនយោបាយការបរទេសនិងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។អូស្ត្រាលីគឺជាសម្ព័ន្ធមិត្តដ៏សំ ខាន់បំផុតមួយរបស់យើងនៅប៉ាស៊ីហ្វិកខាងលិច។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយថាប្រទេសរបស់លោកនឹង ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក។

លោកMarles បានប្រាប់ Channel Nine ថា យើងត្រូវធ្វើឱ្យប្រាកដថាយើងមានមីស៊ីវាយប្រហារចម្ងាយឆ្ងាយគឺជា សមត្ថភាពដ៏សំខាន់សម្រាប់ប្រទេស។វាអាចឲ្យយើងអាចឈានទៅដល់ហួសច្រាំង សមុទ្ររបស់យើងបន្ថែម ទៀត ហើយនោះជាវិធីដែលយើងអាចរក្សាសុវត្ថិភាពអូស្ត្រាលី។

Tomahawk គឺជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលត្រូវបានប្រើប្រាស់ជាចម្បងដោយកងទ័ព ជើងទឹកសហរដ្ឋ អាមេរិកនៅក្នុងកប៉ាល់ និងនាវាមុជទឹកសម្រាប់ប្រតិបត្តិការវាយប្រហារ។វាមានតម្លៃចាប់ពីជាង១លាន ដល់២ លានដុល្លារក្នុងមួយគ្រាប់។មីស៊ីលនេះអាចបាញ់បានចម្ងាយ១៥០០គីឡូម៉ែតដល់ ២៥០០គីឡូម៉ែត្រក្នុងល្បឿន ជាង៤០០គីឡូម៉ែត្រក្នុងមួម៉ោង៕

RELATED ARTICLES