ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជា ការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត របស់គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលត្រូវជាកូនប្រុសច្បងរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ (ផ្កាយ៤) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៣២៣/៤៥៤ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ដំឡើង ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។
សុមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងទ័ពជើងគោក មុននេះមានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក (ផ្កាយ៣) មុនពេលត្រូវបានដំឡើង ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ (ផ្កាយ៤) នៅពេលនេះ៕ ខៀវទុំ