

ការអញ្ជើញទៅចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំរបស់គណៈកម្មាធិការភាពជាដៃគូនៃការសម្អាត និងទឹកស្អាត សម្រាប់ទាំងអស់ (SWA) នៅពេលនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង៕



