ភ្នំពេញ៖ពេជ្រ សោភា ចង់រៀបការនៅឆ្នាំ២០២៣ នេះតែគូដណ្ដឹងនាងលោកឆឹម សក្កដា ឆ្លើយថាNo ទើបធ្វើឲ្យពិធីរៀបអាពាហ៍ ពិពាហ៍ របស់ពួកគេត្រូវជាប់គាំងមិនអាចតំណើរការបានឡើយ។អ្វីដែលគូរឲ្យមានចម្ងល់នៅពេលសាកសួរសោភា ទាក់ទងរឿងមិនអាចធ្វើជាកូនក្រមុំជាលើកទី២ ទៅតាមគម្រោងការណ៍នេះនាងមិនឆ្លើយអ្វីទាំងអស់ ពោលគឺនៅស្ងៀមស្ងាត់។ប៉ុន្ដែទំនាក់ទំនងរបស់សោភា និងលោកសក្កដា គឺនៅតែរក្សារភាពផ្អែមល្ហែមដដែល នារយៈពេលចុងក្រោយនេះ ហេតុនេះហើយ មិនមានការសង្ស័យថាចំណងស្នេហារបស់ពួកគេមានការប្រែប្រួលនោះទេ ក្រោយអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាជាង៤ខែនេះ។ប៉ុន្ដែអ្វីដែលចម្លែកនៅពេលដែលអ្នកយកព័តមានយើងសាកសួរតារាចម្រៀងហង្សមាសមួយចំនួនរួមទាំងអ្នកដឹកនាំសម្ដែងខ្លះ ចំពោះរឿងសោភា និងសក្កដា រៀបការនោះតារានិងDirector ទាំងមួយចំនួនបានផ្ទុះសំណើច និងមានអ្នកខ្លះសួរច្រាសមកអ្នកយកព័តមានយើងថា”តើអាចទៅរួចទេរឿងអាភា ការជាមួយសក្កដា ?”។
តាមរយៈការលើកឡើងបែបនេះបានន័យថាក្នុងចំណោមមិត្តភក្ដិរបស់សោភា នោះពួកគេនៅតែមិនជឿរថានាងនឹងរៀបការជាមួយលោកសក្កដា ឡើយ ព្រោះសម្អាងថាអាយុ និងអារម្មណ៍ស្នេហារបស់ពួកគេមិនដូចគ្នា…។ទោះជាយ៉ាងណាគេថាស្នេហាមិនប្រកាន់វណ្ណៈ និងអាយុទេ ហេតុនេះរឿងខ្លះដែលគេថាមិនអាចនឹងទៅរួចជូនកាលសោភា ធ្វើឲ្យគ្រប់គ្នាបានភ្ញាក់ផ្អើលក៍ថាបានដែរ។
ពេជ្រ សោភា ជិតក្លាយទៅជាភរិយាស្របច្បាប់របស់លោកឆឹម សក្កដា ក្រោយអ្នកទាំងពីរភ្ជាប់ពាក្យនៅថ្ងៃទី៣ខែ១១ ឆ្នាំ២០២២ តែឡើងអក្សរថាថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ វិញ។ក្រោយចាប់ដៃគ្នាធ្វើពិធីតាមប្រពៃណីខ្មែរមកទាំងសោភា និងលោកសក្កដា បានចំណេញរៀងៗខ្លួនពោលគឺតារាហង្សមាសបានបិតបញ្ចប់ជីវិតជាស្រ្ដីមេម៉ាយរបស់នាង៦ឆ្នាំ និងរឿងគេសង្ស័យថានាងមានវ័យបុរសវ័យចំណាស់នៅក្រោយខ្នង ខណៈដែលលោកសក្កដា វិញស្រាលខ្លួនរឿងគេខ្សឹបខ្សៀវគ្នាថាលោកគ្មានអារម្មណ៍បេតីលើស្ត្រីភេទនោះ។អ្វីដែលសោភា សែនកក់ក្ដៅក្នុងបេះដូងនោះគឺបុរសក្មេងជាអនាគតស្វាមីនាងនេះសម្របខ្លួនតាមនាងគ្រប់បែបយ៉ាងទាំងអស់ ហើយមានពេលខ្លះវេលារំលងអាទ្រាធទៅហើយអតីតក្មេងវត្តរូបនេះបានចំហុយសំបុកត្រចៀកកាំប៉ូវសោភា ទាំងមិនបាច់ចាំស្អែក ទើបធ្វើឲ្យតារាវ័យ៤០ឆ្នាំពេញចិត្តស្ដូកតែម្ដង។តែរឿងដែលគូស្នេហ៍តារា១គូនេះនៅមិនទាន់ចុះសម្រុងគ្នា១០០% នោះគឺពេលវេលានៃរឿងរៀបការ ហើយបើពិធីនោះនៅតែមិនឯកភាពគ្នាទៀតច្បាស់ណាស់ថាពួកគេប្រាកដជាយឺតយ៉ាវក្នុងការយកកូនង៉ាបន្ដពូជជាមិនខាន ខណៈដែលតារារួមដំបូលឱក សុគន្ធកញ្ញា,សួស វីសា និងពេជ្រ សូលីកា ជាដើម ពួកគេសុទ្ធតែបានកូនម្នាក់១ គ្រាន់ប្រលែងលេងអស់ទៅហើយ។
ពេជ្រ សោភា បានបិតបេះដូងសំណើរប្រុសអាណិកជនក្រៅស្រុក ព្រោះនាងខ្លាចដើរជាន់ដានចាស់ហើយនាងជ្រើសផ្លូវ”ជួញជិត ប្រសើរជាងជួញឆ្ងាយ”វិញម្ដង ធ្វើឲ្យអ្នកចម្រៀងរួមអាជីពលាន់មាត់សរសើរសោភា ថាសំណាងបានប្ដីក្មេងរូបសង្ហារ និងមានសាច់ដុំធំៗទៀតផង ។ចាប់តាំងពីសោភា បានក្លាយជាគូដណ្ដឹងរបស់លោកសក្កដា មកគេឃើញនាងជួយជ្រោមជ្រែងអនាគតស្វាមីច្រើនក្នុងនោះមានដូចជានាងយឹតយោងតារាចម្រៀងថោន រូបនេះឲ្យច្រៀងសម្ដែងConcerts នៅឆាកធំៗជាមួយនាងច្រើនជាងមុន រួមទាំងការធ្វើជាBA ឲ្យផលិតផលមួយចំនួនទៀត ដែលពេលនេះមានន័យថាអ្នកទាំងពីរកំពុងសន្សំលុយរួមគ្នា ឬក្លាយទៅជាគ្រួសារតែ១ទៅហើយ។តែសោភា អះអាងថាត្រឹមជាគូដណ្ដឹងគ្នារូបនាងនិងលោកសក្កដា មិនទាន់រស់នៅផ្ទះក្រោមដំបូលតែ១នោះទេគឺនៅផ្ទះរៀងៗខ្លួន ដោយនាងនិយាយបែបប្រុងប្រយ័ត្នថារឿងនេះមិនអាចឆ្វេចឆ្វាចឡើយ ព្រោះម៉ាក់ដឹង ម៉ាក់វ៉ៃ។
ក្រុមFan រងចាំមើលថាបើពេជ្រ សោភា មិនកំណត់ថ្ងៃរៀបការជាក់លាក់ជាមួយលោកសក្កដា បែបនេះតើពួកគេនឹងយកកូន ឬរៀបអាពាហ៍ ពិពាហ៍ មុន?