Monday, September 23, 2024
Homeតារាខ្មែរហេតុអីពេជ្រ សោភា ៖អត់ច្បាស់ថ្ងៃរៀបការ?

ហេតុអីពេជ្រ សោភា ៖អត់ច្បាស់ថ្ងៃរៀបការ?

ភ្នំពេញ៖ពេជ្រ សោភា ចង់រៀបការនៅឆ្នាំ២០២៣ នេះតែគូដណ្ដឹងនាងលោកឆឹម សក្កដា ឆ្លើយ​ថាNo ទើប​ធ្វើឲ្យ​ពិធីរៀបអាពាហ៍ ពិពាហ៍ របស់ពួកគេត្រូវជាប់គាំងមិនអាចតំណើរ​ការបាន​ឡើយ​​។អ្វីដែលគូរឲ្យមានចម្ងល់​នៅ​ពេលសាកសួរសោភា ទាក់​ទងរឿងមិនអាចធ្វើជាកូនក្រមុំ​ជាលើកទី២ ទៅតាមគម្រោងការណ៍នេះនាងមិន​ឆ្លើយ​អ្វីទាំងអស់ ពោលគឺនៅស្ងៀមស្ងាត់។​ប៉ុន្ដែ​ទំនាក់ទំនងរបស់សោភា និងលោកសក្កដា គឺនៅតែរក្សារភាពផ្អែម​ល្ហែម​​ដដែល នារយៈ​ពេល​ចុងក្រោយនេះ ហេតុនេះហើយ មិនមានការសង្ស័យថាចំណងស្នេហារបស់ពួក​គេ​មាន​ការប្រែប្រួលនោះទេ ក្រោយអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា​ជាង​៤ខែនេះ។ប៉ុន្ដែអ្វីដែល​ចម្លែកនៅពេលដែល​អ្នកយកព័ត​មានយើងសាកសួរតារាចម្រៀង​ហង្សមាសមួយចំនួន​រួម​ទាំងអ្នកដឹកនាំសម្ដែងខ្លះ ចំពោះរឿងសោភា និងសក្កដា រៀបការ​នោះ​តារានិងDirector ទាំង​មួយចំនួនបានផ្ទុះសំណើច និងមានអ្នកខ្លះសួរច្រាសមកអ្នក​យក​ព័ត​មានយើងថា”តើអាច​ទៅ​រួច​​ទេរឿងអាភា ការជាមួយសក្កដា ?”។

តាមរយៈការលើកឡើងបែប​នេះ​បានន័យថាក្នុងចំ​ណោ​ម​មិត្តភក្ដិរបស់សោភា នោះពួកគេនៅតែមិនជឿរ​ថា​នាងនឹង​រៀបការ​ជា​មួយលោក​សក្ក​ដា ឡើយ ព្រោះសម្អាងថាអាយុ និងអារម្មណ៍ស្នេហារបស់ពួកគេមិន​ដូចគ្នា…​។ទោះជាយ៉ាង​ណា​គេថាស្នេហាមិនប្រកាន់វណ្ណៈ និងអាយុទេ ហេតុនេះរឿងខ្លះដែលគេថា​មិន​អាចនឹងទៅ​រួចជូន​កាលសោភា ធ្វើឲ្យគ្រប់គ្នាបានភ្ញាក់ផ្អើលក៍ថាបានដែរ។

 ពេជ្រ សោភា ជិតក្លាយទៅជាភរិយាស្របច្បាប់របស់លោកឆឹម សក្កដា ក្រោយអ្នកទាំង​ពីរភ្ជាប់ពាក្យនៅថ្ងៃ​ទី៣ខែ១១ ឆ្នាំ២០២២ តែឡើងអក្សរថាថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ វិញ។​ក្រោ​យចាប់ដៃគ្នាធ្វើពិធីតាមប្រពៃណីខ្មែរ​មកទាំងសោភា និងលោកសក្កដា បានចំណេញ​រៀង​ៗខ្លួន​ពោលគឺតារាហង្សមាសបានបិតបញ្ចប់ជីវិត​ជាស្រ្ដី​មេម៉ាយរបស់នាង៦ឆ្នាំ និងរឿង​គេ​សង្ស័​យ​ថានាង​មា​ន​​​វ័យបុរសវ័យចំណាស់នៅក្រោយខ្នង ខណៈដែលលោក​សក្កដា វិញ​ស្រាលខ្លួនរឿងគេ​ខ្សឹប​ខ្សៀវគ្នាថាលោកគ្មានអារម្មណ៍បេតីលើស្ត្រីភេទនោះ។អ្វីដែលសោភា សែន​កក់ក្ដៅក្នុងបេះដូង​នោះគឺបុរសក្មេងជាអនាគតស្វាមីនាង​នេះសម្របខ្លួន​តាមនាងគ្រប់​បែប​យ៉ាងទាំងអស់ ហើយ​មាន​ពេលខ្លះវេលារំលងអាទ្រាធទៅហើយអតីតក្មេងវត្តរូបនេះ​បាន​ចំហុយសំបុកត្រចៀក​កាំ​ប៉ូវសោភា ទាំងមិន​បាច់ចាំស្អែក ទើបធ្វើឲ្យតារាវ័យ​៤០ឆ្នាំពេញ​ចិត្ត​ស្ដូកតែ​ម្ដង។តែរឿងដែលគូ​ស្នេហ៍តារា១គូនេះនៅមិន​ទាន់ចុះ​សម្រុង​​គ្នា១០០% នោះគឺពេល​វេលានៃរឿងរៀបការ ហើយ​បើពិធីនោះនៅតែមិនឯកភាពគ្នាទៀតច្បាស់ណាស់​ថាពួកគេ​ប្រា​កដជាយឺតយ៉ាវក្នុងការយកកូនង៉ាបន្ដពូជជាមិនខាន ខណៈដែលតារារួមដំបូលឱក សុគន្ធ​កញ្ញា,​សួស​ វីសា និងពេជ្រ សូលីកា ជាដើម ពួកគេសុទ្ធតែបានកូនម្នាក់១ គ្រាន់ប្រលែង​លេង​អស់​ទៅហើយ។

 ពេជ្រ សោភា បានបិតបេះដូងសំណើរប្រុសអាណិកជនក្រៅស្រុក ព្រោះនាងខ្លាចដើរ​ជាន់ដានចាស់ហើយ​នាង​ជ្រើសផ្លូវ”ជួញជិត ប្រសើរជាងជួញឆ្ងាយ”វិញម្ដង ធ្វើឲ្យអ្នក​ចម្រៀ​ង​រួមអាជីពលាន់មាត់សរសើរសោភា ថាសំ​ណាង​បានប្ដីក្មេងរូបសង្ហារ និងមានសាច់ដុំធំៗ​ទៀត​ផង ។ចាប់តាំងពីសោភា បានក្លាយជាគូដណ្ដឹងរបស់​លោក​សក្កដា មកគេឃើញនាងជួយ​ជ្រោម​ជ្រែងអនាគតស្វាមីច្រើនក្នុងនោះមានដូចជានាងយឹត​យោងតារាចម្រៀង​ថោន រូបនេះ​ឲ្យច្រៀងសម្ដែងConcerts នៅឆាកធំៗជាមួយនាងច្រើនជាងមុន រួមទាំងការធ្វើជាBA ឲ្យ​ផលិត​​ផល​មួយ​ចំនួនទៀត ដែលពេលនេះមានន័យថាអ្នកទាំងពីរកំពុងសន្សំលុយរួមគ្នា ឬ​ក្លាយ​ទៅជាគ្រួសារ​តែ​១ទៅហើយ​។​តែសោភា អះអាងថាត្រឹមជាគូដណ្ដឹង​គ្នារូបនាងនិង​លោក​សក្កដា មិនទាន់រស់​នៅ​ផ្ទះក្រោមដំបូលតែ១នោះ​ទេគឺ​នៅផ្ទះរៀងៗខ្លួន ដោយនាងនិយាយ​បែប​ប្រុង​ប្រយ័ត្នថា​រឿង​នេះ​មិនអាចឆ្វេចឆ្វាចឡើយ ព្រោះម៉ាក់ដឹង ម៉ាក់វ៉ៃ។

  ក្រុមFan រងចាំមើលថាបើពេជ្រ សោភា មិនកំណត់ថ្ងៃរៀបការជាក់លាក់ជាមួយ​លោក​សក្កដា បែបនេះតើពួកគេ​នឹង​យក​កូន ឬរៀបអាពាហ៍ ពិពាហ៍ មុន?

RELATED ARTICLES