យោងតាមប្រភពជិតស្និទ្ធនឹងក្រុមជម្រើសជាតិបារាំងបានប្រាប់ AFP កាលពីថ្ងៃអង្គារថា Kylian Mbappe បានស្នងតំណែងកីឡាករ Hugo Lloris ដែលចូលនិវត្តន៍ក្នុងនាមជាប្រធានក្រុម។ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំបានទទួលយកសំណើរនេះ បន្ទាប់ពីពិភាក្សាជាមួយគ្រូបង្វឹកលោក Didier Deschamps ក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ។
Mbappe ដែលបានលេង៦៦ ដងសម្រាប់ប្រទេសរបស់គាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតួនាទីនេះអស់រយៈពេលជាច្រើនសប្តាហ៍ហើយបានស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងការចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បាល់ទាត់ពិភពលោកបន្ទាប់ពីជួយបន្ទាប់ពីជួយឱ្យមាន់គកបារាំងឈ្នះពានរង្វាន់នៅឆ្នាំ២០១៨ ។
អ្នកចាំទី Lloris របស់ Tottenham បានបញ្ចប់អាជីពអន្តរជាតិរបស់គាត់ក្នុងខែមករា បន្ទាប់ពីចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកកាលពីមួយខែមុន។
ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លឹប Atletico Madrid ត្រូវបានតែងតាំងជាអនុប្រធានក្រុម បន្ទាប់ពីខ្សែការពារកណ្តាលរបស់ Manchester United Raphael Varane ក៏បានព្យួរស្បែកជើងរបស់គាត់ផងដែរបន្ទាប់ពីការបរាជ័យក្រោមស្នាដៃក្រុមអាហ្សង់ទីនក្នុងខែធ្នូ។
ការប្រកួតដំបូងរបស់ Kylian Mbappe ក្នុងនាមជាប្រធានក្រុមគឺសម្រាប់ការប្រកួតជម្រុះ Euro 2024 នៅថ្ងៃសុក្រជាមួយហូឡង់នៅកីឡដ្ឋាន Stade de France ៕