Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិក្លឹបPSV ហាមអ្នកគាំទ្រម្នាក់មិនអោយចូល​ពហុ​កីឡ​ដ្ឋាន​៤០ឆ្នាំ

ក្លឹបPSV ហាមអ្នកគាំទ្រម្នាក់មិនអោយចូល​ពហុ​កីឡ​ដ្ឋាន​៤០ឆ្នាំ

ក្លឹបបាល់ទាត់ហុល្លង់PSVបានហាមឃាត់អ្នកគាំទ្រម្នាក់មិនអោយចូលពហុកីឡដ្ឋានរបស់ពួកគេអស់រយៈពេល៤០ ឆ្នាំបន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាមានកំហុសក្នុងការវាយអ្នកចាំទី Marko Dmitrovic របស់ Sevilla អំឡុង​ពេល​ការប្រកួត Europa League ។

បុរសនោះបានទៅជួបកីឡាករ Serb Dmitrovic នៅជិតចុងបញ្ចប់នៃការប្រកួត Play-off ជើងទីពីរកាលពីចុង​ខែ​កុម្ភៈ ហើយបានដាល់គាត់ចំមុខ។

បុរសវ័យ២០ឆ្នាំដែលជាប់បម្រាមមិនអោយចូលកីឡាដ្ឋានជាតិរួចហើយ ត្រូវបានកាត់ទោសឲ្យជាប់​ពន្ធនាគារ​រយៈពេល៣ខែ។PSV បាននិយាយថាបុរសរូបនេះបានចូលពហុកីឡដ្ឋានដោយប្រើសំបុត្រ​ទិញដោយមិត្តកំពុង​ជាប់ការហាមឃាត់ពហុកីឡដ្ឋានជាតិរហូតដល់ឆ្នាំ២០២៦ដែលដាក់ដោយសមាគមបាល់ទាត់ហូឡង់។គាត់ក៏​ត្រូវបានហាមមិនអោយចូលតំបន់ជុំវិញកីឡដ្ឋាន Philips របស់ PSV រយៈពេលពីរឆ្នាំផងដែរ។ក្លឹបហូឡង់​ក៏បាន​និយាយផងដែរថាខ្លួននឹងរកមើលសំណងខូចខាតផ្នែកហិរញ្ញវត្ថុពីគាត់ថែមទៀត។

PSV អាចនឹងទទួលបានការផាកពិន័យយ៉ាងធ្ងន់ធ្ងរបន្ទាប់ពី UEFA បានបើកការស៊ីបអង្កេតដាក់វិន័យ​ប្រឆាំងនឹង​ពួកគេ​បន្ទាប់​ពីមានឧប្បត្តិហេតុ៕

RELATED ARTICLES