Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ូតូជាប់ហ្គារ បុកគល់ត្នោត ស្លាប់ស្ត្រីម្នាក់

ម៉ូតូជាប់ហ្គារ បុកគល់ត្នោត ស្លាប់ស្ត្រីម្នាក់

ពោធិ៍សាត់ ៖ ស្ត្រីម្នាក់ ជិះម៉ូតូសុខៗ ស្រាប់តែម៉ូតូជាប់ហ្គារ ធ្វើឱ្យជ្រុលចង្កូតទៅបុកគល់ត្នោត យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលពេលដឹកទៅ ដល់ ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់។

ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅលើ ផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចម្តុំផ្លូវកោង ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

 ស្ត្រីរងគ្រោះដែលជិះម៉ូតូបុកគល់ត្នោតស្លាប់ មានឈ្មោះអែម សុខា ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូម៉ាក ហុង ដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-2018 ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង មកដល់ចំណុចកើតហេតុ ម៉ូតូជាប់ហ្គារ ជ្រុលទៅបុកដើមត្នោត ដែលនៅជាប់ផ្លូវ បណ្តាលឱ្យខូចខាត ម៉ូតូ ហើយស្ត្រីអ្នកបើកបរម៉ូតូ រងរបួសធ្ងន់។

លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានបញ្ជាក់ថាក្រោយ សមត្ថកិច្ចទទួលបានរាយការណ៍របស់ប្រជាពលរដ្ឋ អំពីហេតុការណ៍ខាងលើ កម្លាំងជំនាញអធិការដ្ឋានបានចុះ ដល់ទីតាំងកើតហេតុ និងបានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមណ្ឌលសុខភាព តែដោយស្ថានភាពធ្ងន់ពេក ជនរងគ្រោះបានបាត់បង់ជីវិត ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពតែម្តង។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES