Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតជក់ថ្នាំញៀនរាំគ្រវី ជាប់ខ្នោះ២នាក់

ស្រីស្អាតជក់ថ្នាំញៀនរាំគ្រវី ជាប់ខ្នោះ២នាក់

ភ្នំពេញ ៖ នារីរូបស្រស់ ចំនួន២នាក់ បាននាំគ្នាសេពគ្រឿងញៀន និងរាំគ្រវីចាក់ក្បាច់ DJ នៅក្នុងបន្ទប់ខុនដូ មួយកន្លែង ត្រូវកម្លាំងសមត្ថកិច្ចជំនាញខណ្ឌទួលគោក ចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជាក់ស្តែង ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០ ២៣ថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគ នៃអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានធ្វើការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅចំណុចខុនដូ អារ៉ាខាប៉ា ស្ថិតនៅផ្ទះលេខ 185Eo1 (ជាន់ទី១) ផ្លូវលេខ២១៥ ភូមិ១៦ សង្កាត់ផ្សារដើមគ  ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះទិត្យ ច័ន្ទរតនា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់ដូរតាមអនឡាញ ស្នាក់នៅខុនដូអារ៉ាខាប៉ា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី២-ឈ្មោះចាន់ ធារី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅហាងអ៊ុតសក់ សម្រស់ម្លិះ ផ្លូវលេខ៤៥៦ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចជំនាញបានចាប់យកវត្ថុតាង រួមមាន ម្សៅពណ៌ស ចំនួន ៣កញ្ចប់តូច  កែវសម្រាប់លាយម្សៅគ្រឿងញៀន ចំនួន២ ម៉ាស៊ីនចាក់ឌីស ចំនួន១ ឡែបថប ម៉ាក Apple ពណ៌ទឹកប្រាក់ចំនួន១ ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក iPhone 11Pro ១គ្រឿង និងម៉ាក iPhone 7Plus ១គ្រឿង) ចាប់យកពីឈ្មោះ ទិត្យ ច័ន្ទរតនា។

ជនសង្ស័យទាំង២នាក់ខាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិ វិធី ៕

RELATED ARTICLES