សារព័ត៌មាន Sky News បានរាយការណ៍កាលពីថ្ងៃចន្ទទី២៧ខែមីនាឆ្នាំ២០២៣ថា លោកSheikh Jassim bin Hamad Al Thani បានដាក់សំណើថ្មីដើម្បីទិញក្លឹបបិសាចក្រហមManchester United ដែលត្រូវបានគេជឿថាមានតម្លៃប្រហែល ជាង៦ពាន់លានដុល្លារ ។Man United មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័របានទេ។
លោកSheikh Jassim ជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតាបានបើកការដេញថ្លៃម្តងរួចមកហើយកាលពីខែកុម្ភៈ។ អ្នកនាំពាក្យតំណាងឱ្យលោកSheikh Jassim បាននិយាយថា ការដេញថ្លៃនេះគឺគ្មានបំណុលទេ តាមរយៈមូលនិធិ Nine Two Foundation របស់ Sheikh Jassim ។
សហគ្រិនហ្វាំងឡង់លោក Thomas Zilliacus ក៏បានដាក់សំណើដេញថ្លៃកាលពីថ្ងៃព្រហស្បតិ៍ ហើយបានប្រាប់រ៉យទ័រថាគាត់សុខចិត្តបង់ថ្លៃបុព្វលាភសម្រាប់ក្លឹបបាល់ទាត់អង់គ្លេស។
ចំណែកឯមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ដែលជាអ្នកគាំទ្រ United អស់មួយជីវិត និងជាស្ថាបនិកនៃក្រុមហ៊ុនផលិតសារធាតុគីមី INEOS បានដាក់ដេញថ្លៃសម្រាប់ក្លឹបកាលពីខែកុម្ភៈ។
ម្ចាស់ក្លឹបបច្ចុប្បន្នរបស់ United ដែលជាគ្រួសាររបស់លោក Glazer បានចាប់ផ្តើមសម្លឹងមើលជម្រើសសម្រាប់ម្ចាស់ជើងឯកអង់គ្លេស ២០សម័យកាលតាំងពីខែវិច្ឆិកា រួមទាំងការវិនិយោគថ្មី ឬការលក់ដ៏មានសក្តានុពល បន្ទាប់ពីបានទិញក្លឹបនេះអស់រយៈពេល១៧ឆ្នាំ ។Unitedគឺជាក្លឹបបាល់ទាត់ដែលមានជាងគេទីបួននៅលើពិភពលោក ។នេះបើយោងតាមការវិភាគដោយ Deloitte ។ ពួកគេត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយនៅក្នុងកីឡាទាំងអស់៕