ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក និងសមាគមក្លឹបបាល់ទាត់អ៊ឺរ៉ុប (ECA) បាននិយាយកាលពីថ្ងៃអង្គារថាFIFAបានបង្កើនការចំណាយ សងជំងឺចិត្តកើនដល់៧០% ស្មើនឹង ៣៥៥លានដុល្លារ សម្រាប់ក្លឹបដែលបញ្ចេញកីឡាករទៅប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ និង ២០៣០។
កម្មវិធីអត្ថប្រយោជន៍ក្លឹបផ្តល់ឱ្យក្លឹបនូវចំណែកនៃប្រាក់ចំណូលពីការប្រកួតក្រុមជម្រើសជាតិជាថ្នូរនឹងការដោះលែងកីឡាករនិងក៏ការពារក្លឹបក្នុងករណីកីឡាកររបស់ពួកគេរងរបួសក្នុងកាតព្វកិច្ចអន្តរជាតិ។
ចំនួនទឹកប្រាក់ដែលបានកំណត់ពីមុនសម្រាប់ការប្រកួតបាល់ទាត់២០១៨និង ២០២២មានត្រឹមតែ២០៩លានដុល្លារ។ អនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទនៅឯមហាសន្និបាត ECA នៅទីក្រុង Budapest ប្រទេសហុងគ្រី។
ប្រធាន ECA លោក Nasser Al-Khelaifi បាននិយាយថា យើងមានសេចក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ” ។
កាលពីដើមខែនេះ FIFA បានប្រកាសថាការប្រកួត Club World Cup ដែលមាន ៣២ក្រុមនឹងត្រូវលេងរៀងរាល់ 4 ឆ្នាំចាប់ពីខែមិថុនា ឆ្នាំ ២០២៥ដោយជំនួសការប្រកួតប្រចាំឆ្នាំរបស់ខ្លួនដែលមានក្រុមចំនួន 7 ។
ការសម្រេចចិត្តនេះត្រូវបានប្រឆាំងដោយលីកបាល់ទាត់អេស្ប៉ាញព្រីមេរ៉ាលីហ្គា ប៉ុន្តែ MoU ឥឡូវនេះនឹងមានទាំង FIFA និង ECA ធ្វើការរួមគ្នាលើទិដ្ឋភាពកីឡានិងពាណិជ្ជកម្មផ្សេងៗសម្រាប់ការឆ្នាំ ២០២៥៕