Monday, April 21, 2025
Homeព័ត៌មានសិល្បៈលោកគួច ខេវិន ៖អស់សំណើច បុរសម្នាក់អះអាង​ថាជាទាយាទផលិតកម្មឆ្លងដែន និងថាគូសុំទោស​ជាសាធារណៈ ខណៈកូនលោកធឹង សុន ថាអត់ដែល ស្គាល់!

លោកគួច ខេវិន ៖អស់សំណើច បុរសម្នាក់អះអាង​ថាជាទាយាទផលិតកម្មឆ្លងដែន និងថាគូសុំទោស​ជាសាធារណៈ ខណៈកូនលោកធឹង សុន ថាអត់ដែល ស្គាល់!

ភ្នំពេញ៖លោកគួច ខេវិន ដែលធ្លាប់ដឹកនាំសម្ដែងចម្រៀងនៅផលិតកកម្មឆ្លងដែនរាប់​ពាន់បទនោះ បាន​បង្ហាញ​អារម្មណ៍ហួសចិត្តនិងអស់សំណើចជាខ្លាំង នៅពេលដែលមានបុរសម្នាក់ឈ្មោះលោកមុន្នី អះអាងថាជាកូនទី៥ ក្នុងចំណោមកូនទាំង៩នាក់លោកធឹង សុន ដែលជាអតីតថៅកែឆ្លងដែន ចេញមកថារូបលោកជាអ្នក​ស្នង​មរតក​(ទាយាទ)ដើម្បីបើកផលិតកម្មដែលបានបិតទ្វាជាច្រើនឆ្នាំនេះឲ្យតំណើរការជាថ្មីឡើងវិញ។លោកខេវិន បញ្ជាក់​ថា​តាមលោកស្គាល់ក្រុមគ្រួសារលោកធឹង សុន យ៉ាងជិតស្និតនោះលោកមិនដែលដឹងថាលោកមុន្នី នេះជាកូន​នប្រុសរបស់ថៅកែផលិតកម្មឆ្លងដែននោះទេ ព្រោះម្ចាស់ផលិតកម្មនេះមានកូនប្រុស៣នាក់​កំពុងរស់នៅអាមេរិក​ហើយពួកគេបានទាក់ទងលោកជាប្រចាំ។លោកថារឿងបុរសអះអាងថាជាកូនថៅ​កែឆ្លងដែនគឺជារឿងអស់សំ​ណើច តែបើយោងទៅតាមផ្លូវច្បាប់ គឺជារឿងពិបាកសើច ហេតុនេះលោកស្នើរសុំឲ្យបុគ្គល​នេះគូរតែសុំទោស​ទស្សនៈជនជាសាធារណៈ។

 លោកគួច ខេវិន អតីតអគ្គនាយករងទូរទស្សន៍CTN ,Seatv និងEtv បានចេញសារថា”អស់សំណើច!អាក្អូន ម្នាក់ នេះបាននិយាយប្រាប់គេថា៖រូបគេជាកូនប្រុសរបស់លោកអ៊ុំ ធឹង សុន ដែលពុំទាំងដឹងថាឪពុក អាយុ​ប៉ុន្មាន​នៅ ពេលដែលគាត់ទទួលអនិច្ចកម្ម? ហើយបច្ចុប្បន្នរូបគេជាអ្នកស្នងមរតកផលិតកម្ម”ឆ្លងដែន”ដែលល្បីល្បាញ​តាំង តែពីទសវត្សឆ្នាំ៨០មកម្លេះ ។ បើគយគន់ទៅមើលរូបឆោមរបស់ បុរសនេះធៀបគ្នាទៅនឹងលោកអ៊ុំធឹង សុន ឬជា មួយនឹងកូនៗរបស់លោកធឹង សុន បីនាក់កំពុងរស់នៅអាម៉េរិក គឺដូចគ្នា មេឃហើយនឹងដី?។ តាមពិតទៅលោកអ៊ុំធឹង សុន មានកូនតែបីនាក់គត់នឹងមានទំនាក់ទំនងយ៉ាងស្និតជាមួយខ្ញុំដូចបងប្អូនបង្កើត ទោះ​ជា​ខ្ញុំចាកចេញពីអាម៉េរិកក្រែលឆ្នាំហើយក្តី ក៏យើងនិយាយគ្នាបានព្រឹកល្ងាច! ហើយបីនាក់នោះបដិសេដថា មិនស្គាល់អន្ទិតម្នាក់ហ្នឹងទាល់សោះ។បើកូនបង្កើតមិនស្គាល់បងប្អូនបង្កើត តើមានបងៗប្អូនៗតារា​ចម្រៀងដែល​ធ្លាប់ច្រៀងឲ្យផលិតកម្មឆ្លងដែន ណាខ្លះស្គាល់អន្ទិតម្នាក់នេះថាជាកូនលោកអ៊ុំធឹង សុន? មេត្តាជួយប្រាប់ផង! ។ តាំងតែពីមុនលោកអ៊ុំធឹង សុន អនិច្ចកម្មខ្ញុំបានទទួលសិទ្ធិពេញលេញក្នុងការផលិតនិង​ដំណើរការផលិត​កម្ម”ឆ្លង​ដែន”បន្ទាប់ពីលោកណាំ គឹមឡេង គ្រប់គ្រងផលិតកម្ម”រស្មីនាគមាស”ដែលបំបែកចេញពីផលិតកម្មឆ្លង​ដែន(មិន​បាច់​បញ្ជាក់ឆ្នាំព្រោះបទចម្រៀងដែលដាក់ឈ្មោះខ្ញុំដឹកនាំផលិតមានរាប់ពាន់បទ)តែខ្ញុំមិនដែល មិនធ្លាប់ស្គាល់​អាក្អូនម្នាក់ហ្នឹងទាល់សោះ ឬអត់អាលីងហ្មង ថាជាកូនលោកអ៊ុំធឹង សុន? មើលទៅ គិតទៅ ពិចារណាទៅ !ខ្ញុំ​អស់​​​សំណើច! ប៉ុន្តែបើយោងទៅរកទិដ្ឋភាពផ្លូវច្បាប់ ទំនងជាពិបាកសើចចំពោះករណីនេះ! បើឈប់បានឈប់​ទៅ?​ហើយ​សុំទោសសាធារណជនផង ណាអាក្អូន!”។

 គូររំលឹកថាផលិតកម្មឆ្លងដែនធ្លាប់ល្បីល្បាញខ្លាំងអំឡុងពេលដែលលោកគួច ខេវិន ដឹលនាំហើយផលិតកម្ម​នេះមានតារាល្បីល្បាញជាច្រើនដួងដូចជាអ្នកនាងទូច ស៊ុននិច ,ម៉េង កែវពេជ្ជតា ,លោកណូយ វណ្ណេត និងឯក ស៊ីដេ ជាដើម។

  ដោយឡែកលោកមុន្នី ដែលបានតាំងខ្លួនថាជាកូនថៅកែផលិតកម្មឆ្លងដែនលោកធឹង សុន នោះបានប្រា​ប់អ្នក​កា​សែតកាលពីពេលថ្មីៗនេះថាលោករក្សារឈ្មោះផលិតកម្មនេះនៅដដែល តែប្ដូរឡូហ្គោទៅតាមសម័យកាល ហើយលោកគ្រោងហៅលោកណូយ វណ្ណេត និងឯក ស៊ីដេ ឲ្យចូលមកច្រៀងវិញទៀតផង ខណៈដែលពេលតំ​ណើរ​ការជាថ្មីនេះមានតារាចម្រៀង​លោកពេជ្រ តូនី ,ហៃ លី និងតារាមួយចំនួនទៀត។ប៉ុន្ដែនៅពេលតារា​ចម្រៀង​លោកពេជ្រ តូនី និងហៃ លី រៀបរាប់ប្រាប់អ្នកសារព័តមានហើយបង្ហោះលើផេកពីការចេញបទចម្រៀង​នៅផលិត​កម្មឆ្លងដែននោះក៍មានកូនប្រុសរបស់លោកធឹង សិន ឈ្មោះTonyson Tong ចូលទៅខមិនថា “ខ្ញុំឈ្មោះTony Son ជាម្ចាស់ផលិតកម្មឆ្លងដែន មិនដែលដឹងរឿងនឹងទេ ហើយ​ខ្ញុំក៍មិនដែលស្គាល់អូន ជាកូនឬបងប្អូនខ្ញុំដែរ។ឪពុក​របស់ខ្ញុំមានកូនតែ៣នាក់ ទេគឺទី១ខ្ញុំTony Son ,ទី២ គឺព្រំដែន,ទី៣ ប្អូនប្រុសពៅខ្ញុំឆ្លងដែន ,ប្អូនពៅដែលលោក​ឪពុកយកឈ្មោះផលិតកម្មឆ្លងដែន”។

  ជុំវិញការលើកឡើងរបស់លោកគួច ខេវិន និងកូនប្រុសរបស់លោកធឹង សុន ឈ្មោះTony Son ដែលអះអាង​ថា​មិន​ដែលស្គាល់លោកមុន្នី នោះអ្នកយកព័តមានយើងមិនទាន់អាចសុំការបំភ្លឺបានពីបុរស​ដែលអះអាងថាជាកូន​របស់​ថៅ​កែ​ផលិតកម្មឆ្លងដែនបានឡើយ ហើយយើងចាំបកស្រាយពីភាគីពាក់ព័ន្ធទាំងអស់ជានិច្ច៕

RELATED ARTICLES