Monday, March 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកពស់ថ្លាន់ ៣០០ក្បាល ទៅស្រុកយួន ជាប់ខ្នោះ២នាក់

ដឹកពស់ថ្លាន់ ៣០០ក្បាល ទៅស្រុកយួន ជាប់ខ្នោះ២នាក់

ខេត្តកំពង់ធំៈ សត្វពស់ថ្លាន់ ចំនួន៣០០ក្បាល ត្រូវបានឈ្មួញជនជាតិវៀតណាម លួចដឹកញ្ជូន បម្រុងនាំចេញទៅកាន់ប្រទេសវៀតណាម​ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្ទាក់ចាប់បាន ដោយឃាត់ខ្លួនជនជាតិវៀតណាម ចំនួន២នាក់ និងអ្នកបើកបររថយន្ត ជនជាតិខ្មែរ ម្នាក់។

ប្រតិបត្តិការបង្ក្រាបករណីដឹកញ្ជូនពស់ថ្លាន់ នាំចេញទៅវៀតណាម នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ចំនួន២នាក់ និងអ្នកបើកឡានម្នាក់ ជនជាតិខ្មែរ ។

តាមមន្ត្រីជំនាញ បានបង្ហើបឱ្យដឹងថា សត្វពស់ថ្លាន់ ទាំង៣០០ក្បាលនេះ សង្ស័យនាំចូលពីថៃ ឆ្លងកាត់ប្រទេសកម្ពុជា និងមានគោលដៅឆ្ពោះទៅកាន់ប្រទេសវៀតណាម៕

RELATED ARTICLES