Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃគ្នាផ្អើលរោងការ ជាប់ខ្នោះ១៥នាក់

វ៉ៃគ្នាផ្អើលរោងការ ជាប់ខ្នោះ១៥នាក់

ឧត្តរមានជ័យ ៖ ក្មេងទំនើង ១ក្រុម មានគ្នាជាង១០នាក់ បាននាំគ្នាធ្វើសកម្មភាពអុក ឡុកក្នុងពិធីមង្គលការមួយ កន្លែង ដោយព្រួតគ្នាចូលទៅវាយយុវជនម្នាក់ដែលកំពុងរាំលេង បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទីបំផុតត្រូវ សមត្ថកិច្ចចុះបង្ក្រាប ដោយឃាត់ខ្លួនសរុប ១៥នាក់ នាំយកមកសាកសួរ។

ករណីក្មេងទំនើងអុកឡុងពិធីមង្កលការនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០ នាទី យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចរោងការមួយកន្លែង ស្ថិតក្នុងភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីវាយតប់គ្នាក្នុង រោងការ ដែលបង្កឡើងដោយក្មេងទំនើង ១ក្រុម មានគ្នារហូតដល់ ១៥នាក់ មកពីភូមិបន្សាយរាក់ និងភូមិ សំបួរ មាស ដែលវាយទៅលើជនរងគ្រោះឈ្មោះគឹម សៃ ហៅបឺត ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិកើតហេតុ ដែលកំពុងរាំលេងនៅក្នុងកម្មវិធីមង្គលការមួយកន្លែង នៅភូមិរំដួលវាសនា ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺង ម៉ាត់ ពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅតាមមូលដ្ឋាន និងការចង្អុលបង្ហាញជាប្រចាំថ្ងៃរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកស្នងការ បានដាក់ផែនការ បញ្ជាផ្ទាល់ទៅលោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង ដឹកនាំកម្លាំងជំនាញ ចុះពិនិត្យ និង ធ្វើការស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបាន នឹងធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ រហូតដល់ចំនួន១៥នាក់ យកមកធ្វើការសាកសួរភ្លាមៗ និងចាត់ការទៅតាមនីតិវិធី។

ជាមួយគ្នានេះដែរ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញចុះទៅផ្ទាល់ដល់អធិការដ្ឋានក្រុងសំរោង ហើយធ្វើការអប់រំណែនាំ និង ជួបអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំង១៥នាក់នោះ ព្រមទាំងបានហាម ថ្ងៃក្រោយកុំឱ្យមានប្រ ព្រឹត្តសកម្ម ភាពទាំងនេះបន្តទៅទៀត។

លោកស្នងការ បានបញ្ជាក់ឱ្យដឹង នៅល្ងាចថ្ងៃដដែលនោះថា ចាប់តាំងពីថ្ងៃនេះតទៅ រាល់បទល្មើសទាំង ឡាយ ណាដែលកើតមានឡើង ដូចជាបញ្ហាក្មេងទំនើងនេះ គ្រប់បណ្តាប៉ុស្តិ៍ អធិការដ្ឋានក្រុង-ស្រុកទាំង៥ គឺមិនអនុ ញ្ញាតឱ្យកើតមានជាដាច់ខាត ប្រសិនជាមានកើតមាន សមត្ថកិច្ច ត្រូវតែធ្វើការបង្ក្រាបឱ្យខាងតែបាន។

នៅចំពោះមុខ ដោយមើលឃើញថាចំពោះករណីនេះ ក្រុមក្មេងទំនើងទាំង១៥នាក់ ខាងលើនេះការ ប្រព្រឹត្តទៅ លើជនរងគ្រោះ ពុំមានរបួសស្នាមអ្វីធ្ងន់ធ្ងរ ហើយជាបទល្មើសមិនធំដុំ លោកស្នងការ ក៏បានចាត់ចែងឱ្យ លោក អធិការក្រុងសំរោង គ្រាន់តែធ្វើការណែនាំសិន បើលើកក្រោយ សមត្ថកិច្ចចាប់បានទៀត គឺត្រូវអនុវត្តនីតិវិធី បញ្ជូនទៅកាន់តុលាការ មិនលើកលែងទៀតឡើយ។

ក្រុមក្មេងទំនើងទាំង១៥នាក់ខាងលើ រួមទាំងវត្ថុតាងដែលដកហូតបាន មានម៉ូតូ ចំនួន៦គ្រឿង ត្រូវបានកម្លាំង ជំនាញផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើកំណត់ហេតុ អប់រំ ចុះកិច្ចសន្យា និងមានការធានាពីអាណាព្យាបាល ទើបសមត្ថកិច្ចអនុញ្ញាតឲ្យទៅលំនៅឋានវិញ៕

RELATED ARTICLES