Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបញ្ជាតាមចាប់ ប្រុសវ៉ៃក្បាលស្រី

ស្នងការបញ្ជាតាមចាប់ ប្រុសវ៉ៃក្បាលស្រី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ជាច្រើនបាន បង្ហោះអំពីសកម្មភាពបុរសម្នាក់ មាឌធំ បានប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់ កំពុងជិះម៉ូតូឈប់ស្តុប ដោយ ជនកំណាចនោះ បានប្រើមួកសុវត្ថិភាព វាយក្បាលស្ត្រីរងគ្រោះ ដោយពេញទំហឹង បណ្តាល ឱ្យបែកមួក សុវត្ថិភាព នៅចំណុចស្ពានអាកាសថ្មើរជើង ស្តុបសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធា នីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់។ ។

ពាក់ព័ន្ធក្នុងករណីនេះ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យតាមស្វែងរកបុរសដែល ប្រើអំពើហិង្សា ស្ត្រីម្នាក់នោះ។

សូមបញ្ជាក់ថា ករណីនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំង និងចែករំលែកយ៉ាងព្រោងព្រាតតាមបណ្តាញ សង្គម ដោយជនបង្កហេតុម្នាក់នោះ (បើទោះបីមិនទាន់ដឹងថាមានទំនាក់ទំនងយ៉ាងដូច ម្តេចជាមួយស្ត្រីរងគ្រោះ ក៏ដោយ) តែមហាជនបានទទូចឱ្យសមត្ថកិច្ចចាត់ការបុរសកំណាចនោះ តាមច្បាប់ជាធរមាន និងសង្ឃឹមថា សមត្ថកិច្ចនឹងស្វែងរកបុរសនោះឃើញឆាប់ៗ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ជាពិសេស រាល់អំពើហិង្សា ដែលកើតមាននៅក្នុងសង្គម ត្រូវតែបង្ក្រាប៕

RELATED ARTICLES