Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួងសង្សារក្មេងថតវីដេអូស្រាត គំរាមផុសតាមហ្វេស ប៊ុក ខ្នោះ

លួងសង្សារក្មេងថតវីដេអូស្រាត គំរាមផុសតាមហ្វេស ប៊ុក ខ្នោះ

កណ្តាល ៖ បុរសម្នាក់ បានទាក់ទងក្មេងស្រីម្នាក់ តាមបណ្តាញសង្គម ហ្វេសប៊ុក រួចក៏បានឆាតទាក់ទងគ្នាជា ហូរហែ  រហូតបង្កើតបានជាទំនាក់ទំនងស៊ីជម្រៅ ក្លាយជាគូសង្សារ និងឈានដល់ការលួងលោមឱ្យក្មេងស្រី រងគ្រោះថតវីដេអូ និងរូបភាពអាក្រាតរបស់នាង ផ្ញើមកឱ្យខ្លួន។ លុះក្រោយមក ដោយសារតែខឹងក្មេងស្រីរង គ្រោះ មិនព្រមថតវីដេអូអាក្រាត ផ្ញើមកឱ្យខ្លួនទៀត ជនសង្ស័យបានគំរាមបង្ហោះវីដេអូអាសអាភាស អាក្រាត របស់ក្មេងស្រីរងគ្រោះ តាមបណ្តាញសង្គម ហ្វេសប៊ុក ទើបក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចចាប់វាយខ្នោះតែម្តង។

ករណីគំរាមកំហែងចែកចាយរូបភាពអាសអាភាសរបស់ក្មេងស្រីនេះ បានកើតឡើង តាំងពីអំឡុងដើមខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ រហូតមកដល់វេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យបាន នៅចំណុចស្ថានីយប្រេង PTT ព្រែកអញ្ចាញ ស្ថិត ក្នុងភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនៅ ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ ។ ចំណែកក្មេង ស្រីរងគ្រោះ ស្ថិតក្នុងវ័យអនីតិជន អាយុ១៤ឆ្នាំ មានលំនៅឯខេត្តបន្ទាយមានជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងក្រោមការចង្អុល បង្ហាញផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយលោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការជាមួយនាយក ដ្ឋានកណ្តាលសន្តិសុខ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នង ការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញា និងចាប់ឃាត់ខ្លួនជន សង្ស័យឈ្មោះនៅ ចិន្តា នៅចំណុចស្ថានីយប្រេង PTT ព្រែកអញ្ចាញ ភូមិចំបក់មាស ឃុំចំបក់ចាស់ស្រុកមុខ កំពូល។

ប្រភពដដែល បន្តថា កាលពីអំឡុងឆ្នាំ២០២០ ក្មេងស្រីរងគ្រោះ បានស្គាល់ជនសង្ស័យ តាមហ្វេសប៊ុក និងបាន ទាក់ទងគ្នា ព្រមទាំងបានលេងឆាតជាមួយគ្នាហូរហែមក។ បន្ទាប់មកជនសង្ស័យ បានលួងលោមឱ្យ ក្មេងស្រី រងគ្រោះ ថតវីដេអូស្រាត ផ្ញើឱ្យខ្លួនមល។ លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានឲ្យជន រង គ្រោះថតជាវីដេអូស្រាត ផ្ញើឱ្យខ្លួនមើលបន្តទៀត ប៉ុន្តែជនរងគ្រោះបានបដិសេធ។

ប្រភពខាងលើ បន្តថា នៅពេលនោះ ជនសង្ស័យបានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា បើជនរងគ្រោះ ពុំធ្វើ តាមសំណើរបស់ខ្លួនទេ រូបគេនឹងយកវីដេអូស្រាតរបស់ជនរងគ្រោះ បង្ហោះជាសាធារណៈតែម្តង។ លុះមកដល់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំមកកាន់នាយកដ្ឋានដើម្បីប្រគល់ ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាម្ចាស់ករណី ចាត់ការបន្តតាមនីតិវិធី។

ដោយឡែក យោងតាមប្រភពពីអង្គភាពការពារកុមារ CPU បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ថា កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បុរសអាយុ៣០ឆ្នាំម្នាក់ ត្រូវបានឃាត់ខ្លួន ដោយមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ និងក្រុមការងារអង្គភាពការពារកុមារ CPU បន្ទាប់ពីបានតាមដាននិងស៊ើប អង្កេតជននេះ ពីបទគំរាមកំហែងចែកចាយរូបភាពអាសអាភាសរបស់ក្មេងស្រី អាយុ ១៤ឆ្នាំម្នាក់ ប្រព្រឹត្តនៅក្នុង ខេត្តបន្ទាយមានជ័យ កាលពីដើមខែមីនា ឆ្នាំ២០២៣។

ប្រភពដដែល បន្តថា មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងការិយាល័យប្រឆាំងអំពើ ជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីសហការស៊ើបអង្កេត ទៅលើក រណីនេះ និងធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យ។ ជាមួយការជ្រោមជ្រែងពីអង្គភាពការពារកុមារ CPU នាយកដ្ឋាន ព្រហ្មទណ្ឌ និងក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ពេលដែលកំពុងធ្វើដំណើរ ចេញភ្នំពេញ។ជនសង្ស័យនេះ ត្រូវបានកម្លាំសមត្ថកិច្ច បញ្ជូនទៅខេត្តបន្ទាយមានជ័យ វិញដើម្បីបន្តការស៊ើប អង្កេតតាមនីតិវិធី។

លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ បានលើកឡើងថា “នេះគឺជាការឃាត់ខ្លួនដ៏សំខាន់ មួយសម្រាប់សង្គមយើង ហើយខ្ញុំសូមថ្លែងការអបអរសាទរទៅដល់រាល់ស្ថាប័នពាក់ព័ន្ធ ក្នុងការឃាត់ខ្លួនជន នេះ។ នេះគឺជាការបង្ហាញនិងការព្រមានដល់រាល់បុគ្គល ដែលធ្វើការចែកចាយរូបភាពអាសអាភាសរបស់កុមារ និងគំរាមកំហែងហែកកេរ្តិ៍ទៅលើកុមារថា ក្រុមជំនាញយើងនឹងស្វែងរកអ្នក និងឃាត់ខ្លួនអ្នក។ បេសកកម្មនេះ គឺជាកិច្ចសហការយ៉ាងល្អពីស្ថានប័នពាក់ព័ន្ធ និងអាជ្ញាធរតាមបណ្តាខេត្តមួយចំនួន ដែលបានជ្រោមជ្រែងឱ្យ មាន ការឃាត់ខ្លួននេះ”៕

RELATED ARTICLES