គ្រូបង្វឹកជប៉ុន Hajime Moriyasu បាននិយាយថាលោកចង់ បង្កើតក្រុមដែលអាចគ្រប់គ្រងការប្រកួតបានល្អ។ការលើកឡើងរបស់លោកបែបនេះបន្ទាប់ពីក្រុម របស់លោកប្រកួតចាញ់ក្រុមជម្រើសជាតិកូឡុំប៊ីដោយលទ្ធ២-១ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃអង្គារទី២៨ មីនាបើទោះជាក្រុមរបស់លោកបាននាំមុខ១-០ក៏ដោយ។
ក្រុមជម្រើសជាតិជប៉ុនប្រកួតបានស្មើ ១-១ជាមួយអ៊ុយរូហ្គាយក្នុងទីក្រុងតូក្យូកាលពីសប្តាហ៍មុន ហើយពេល នោះ លោកMoriyasuបាននិយាយថាលោកមានការខកចិត្តដែលមិនបានទទួល ជ័យជម្នះក្នុងការប្រកួតក្នុងផ្ទះ ជាលើកដំបូងរបស់ក្រុមរបស់គាត់ចាប់តាំងពីឈានដល់ការប្រកួតបាល់ទាត់ពិភពលោកវគ្គ១៦ក្រុមចុងក្រោយនៅប្រទេសកាតាក្នុងខែធ្នូ។
លោកបានបន្តថា៖ «យើងមានបំណងចង់ឈ្នះ យើងបានត្រៀមខ្លួនយ៉ាងល្អ ហើយយើងរកបានគ្រាប់បាល់បើក ឆាក ដូច្នេះវាជាការខកចិត្តដែលមិនឈ្នះការប្រកួតនោះ»។លោកបានបន្ថែមថាយើងមានបំណងចង់ឈ្នះមិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ។ខ្ញុំចង់បង្កើតក្រុមដែល អាចគ្រប់គ្រងការប្រកួតបានល្អពោលគឹមិនត្រូវធ្វេសប្រហែសនោះទ៕