Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាយាយ ដើររៃអង្គាសបច្ច័យ ប៉ូលិសឃាត់ខ្លួន៤នាក់

តាយាយ ដើររៃអង្គាសបច្ច័យ ប៉ូលិសឃាត់ខ្លួន៤នាក់

ភ្នំពេញ ៖ បុរស ២នាក់ និងស្ត្រីវ័យចំណាស់ ២នាក់ បានធ្វើសកម្មភាពដើររៃអង្គាសបច្ច័យ តាមដងផ្លូវទីសា ធារណៈ ទីប្រជុំជន មុខរោងចក្រ ជាលក្ខណៈអាជីពខុសប្រក្រតី បម្រើប្រយោជន៍ផ្ទាល់ខ្លួន ត្រូវបានកម្លាំង សមត្ថកិច្ចចុះឃាត់ខ្លួន មកធ្វើការសាកសួរ។

ការឃាត់ខ្លួនតាយាយដើរអង្គាសបច្ច័យតាមផ្លូវនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិសាស្ត្រភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាយាយទាំង៤ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានលំនៅក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

តាមប្រភពពីអាជ្ញាធរ បានឱ្យដឹងថា ក្រោយពីឃើញសកម្មភាពមនុស្សទាំង៤នាក់ មានកាន់ឯកសារមួយសន្លឹក ដើរឃោសនា រៃអង្គាសបច្ច័យ តាមទីសាធារណៈ ហាក់មិនប្រក្រតី ទើបសមត្ថកិច្ចបាន សម្រេចចុះធ្វើការឃាត់ ខ្លួនសាកសួរតែម្តង។

ប្រភពដដែល បន្តថា ថ្វីបើអ្នកទាំង៤ មានកាន់ឯកសារមួយសន្លឹកពិតមែន តែមិនទាំងស្គាល់ព្រះនាមចៅ អធិការ វត្ត ម៉ឺន សោភា ផង សូម្បីតែឈ្មោះលោកអភិបាលស្រុកដំណាក់ចង្អើរ លោកអភិបាលខេត្តកែប ក៏មិនស្គាល់ ឈ្មោះ ដែរ។

តាមសម្តីរបស់អ្នកទាំង៤ខាងលើ បានឱ្យដឹងថា ពួកខ្លួនតែងដើរធ្វើសកម្មភាពក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ ដង្កោ ហើយក្នុងការដើររៃអង្គាស ក្នុងមួយថ្ងៃ បានលុយពី ១០ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល។

ដោយឡែក តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា តាយាយអ្នកដើររៃអង្គាស គ្នា៤នាក់ខាងលើនេះ មានម៉ូតូ កង់បី ១គ្រឿង និងមុខដដែលៗ កាន់ឯកសារមិនប្រក្រតីមួយសន្លឹក រៃលុយយកទៅកសាងវត្តនេះ វត្តនោះ លុះ យប់ឡើង ចូលដេកផ្ទះជួល ផ្ទះសំណាក់។ កន្លងមក អ្នកដែលចំណាំមុខជនទាំង៤នាក់នេះបាន មិនបានចូល បច្ច័យតាមការឃោសនាទៀតទេ ប៉ុន្តែអ្នកខ្លះដែលមិនដឹង និងមិនចំណាំមុខ តែងចូលបច្ច័យជាហូរហែ ព្រោះតែ ចង់បានបុណ្យ ដោយមិនដឹងថា ពួកគាត់ទាំង៤នាក់ យកលុយទៅធ្វើអ្វីខ្លះនោះទេ។

តាមការឱ្យដឹងពីអាជ្ញាធរ មន្ទីរ ក្រសួងធម្មការ មិនបានអនុញ្ញាតឱ្យមានអ្នកដើរធ្វើសកម្មភាព រៃអង្គាសបែបនេះទេ ព្រោះបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់ តម្លៃនៃព្រះពុទ្ធសាសនា ប៉ុន្តែនៅតែមានអ្នកយកសាសនា មកធ្វើជាមុខរបរ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

ជុំវិញករណីខាងលើនេះ មនុស្សប្រុសស្រីទាំង៤នាក់ខាងលើ ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅទី២ ឃាត់ខ្លួនមក សាកសួរ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរៃអង្គាសលុយបែបនេះទៀត ដែលជាហេតុនាំឱ្យប៉ះពាល់តម្លៃ នៃព្រះពុទ្ធសាសនា៕

RELATED ARTICLES