Thursday, March 20, 2025
Homeព័ត៌មានអន្តរជាតិលោកដូណាល់ត្រាំ ក្លាយជាអតីតប្រធានាធិបតី​អាមេរិក​​ ដំបូង​ជាប់ចោទបទល្មើសព្រហ្មទណ្ឌ

លោកដូណាល់ត្រាំ ក្លាយជាអតីតប្រធានាធិបតី​អាមេរិក​​ ដំបូង​ជាប់ចោទបទល្មើសព្រហ្មទណ្ឌ

លោកដូណាល់ត្រាំត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យដ៍ធំមួយនៅ សង្កាត់ម៉ាន់ហាតាន់Manhattan បន្ទាប់​ពីការស៊ើបអង្កេតបានរកឃើញថាលោកបានបង់ប្រាក់តាមរយៈមេធាវីទៅឱ្យតារាសិច Stormy Daniels ចំនួន​១៣​ម៉ឺនដុល្លារជាការចំណាយផ្លូវច្បាប់បិទសំណុំរឿងជាជាងការចំណាយក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។លោកបានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែល​ប្រឈមមុខនឹងការចោទប្រកាន់​ពីបទឧក្រិដ្ឋ ទោះបីជាលោកបានត្រៀមខ្លួនសម្រាប់កៅអីសេតវិមានឆ្នាំ២០២៤ក៏ដោយ។នេះបើយោង​តាមការ​ចេញ​​ផ្សាយរបស់ទីភ្នាក់ងារសារព័រត៌មាន AFP។

ការចោទប្រកាន់ជាក់លាក់មិនទាន់ត្រូវបានដឹងទេ តែទំនងជានឹងទម្លាយឲ្យដឹងជាផ្លូវការដោយ​ចៅក្រមនៅ​ប៉ុន្មាន​ថ្ងៃខាងមុខនេះ។ លោកដូណាល់ត្រាំនឹងត្រូវធ្វើដំណើរទៅម៉ាន់ហាតាន់ដើម្បីស្កេនក្រយៅដៃ និងដំណើរការផ្សេង​ទៀត​ពាក់ព័ន្ធសំណុំរឿងនេះ។

CBS បានរាយការណ៍ថា អតីតប្រធានាធិបតី ដូណាល់ត្រាំត្រូវបានគេរំពឹងថានឹងត្រូវបានកាត់ទោស​នៅតុលាការ​ព្រហ្មទណ្ឌទីក្រុងញូវយ៉កនៅថ្ងៃអង្គារទី៤ខែមេសា។

ដោយដកស្រង់ប្រភពពីរដែលដឹងពីបញ្ហានេះ CBS ដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់BBC បាននិយាយថាដំណើរ​ការ​របស់​តុលាការទំនងជាចំណាយពេលពី ១០ ទៅ ១៥នាទី។

ការចោទប្រកាន់ដែលកើតចេញពីការស៊ើបអង្កេតដឹកនាំដោយមេធាវីម៉ាន់ហាតាន់ របស់គណបក្សប្រជាធិប​តេយ្យ លោក Alvin Bragg បានកើតឡើងនៅពេលដែលលោក ត្រាំស្វែងរកការតែងតាំងពីគណបក្សសា​ធារ​ណរដ្ឋដើម្បីឈរឈ្មោះបោះឆ្នោតប្រធានាធិបតីម្តងទៀតក្នុងឆ្នាំ ២០២៤។ លោកដូណាល់ត្រាំបានបញ្ជាក់នៅក្នុង​សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមីនាថាខ្ញុំមានបំណងបន្តប្រកួតប្រជែង។

នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរលោកក៏បាននិយាយថា លោក គ្មានកំហុសទេ។លោកបាននិយាយថា នេះគឺ​ជាការបៀតបៀននយោបាយ និងការជ្រៀតជ្រែកការបោះឆ្នោតនៅកម្រិតខ្ពស់បំផុត​ក្នុងប្រវត្តិសាស្ត្រដោយមិន​មានភស្តុតាង។ មិនយូរប៉ុន្មានលោកត្រាំ បានអំពាវនាវដល់អ្នកគាំទ្រឱ្យផ្តល់ប្រាក់សម្រាប់ការការពារផ្លូវច្បាប់។

តើ Stormy Daniels ជានរណា?

Stephanie Gregory Clifford កើតនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ១៩៧៩ដែលត្រូវបានគេស្គាល់ថាឈ្មោះហៅក្រៅថា Stormy Daniels ។គាត់គឺជាតារាសម្តែង និងអ្នកដឹកនាំរឿងអាសអាភាសជនជាតិអាមេរិក និងជាអតីតអ្នក​ថត​ស្រាត។ នាងបានឈ្នះពានរង្វាន់ឧស្សាហកម្មជាច្រើន ហើយជាសមាជិកនៃ NightMoves, AVN និង XRCO Halls of Fame ។ ក្នុងឆ្នាំ ២០០៩ កិច្ចខិតខំប្រឹងប្រែងជ្រើសរើសបាននាំឱ្យនាងពិចារណាអំពីការប្រកួតប្រជែង សម្រាប់​ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ 2010 នៅរដ្ឋ Louisiana ដើមកំណើតរបស់នាង។

នៅឆ្នាំ២០១៨Danielsបានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ជាមួយប្រធានាធិបតីអាមេរិកនិងនិងមេធាវីរបស់គាត់ Michael Cohen ។ Cohen បានបង់ប្រាក់ចំនួន ១៣ម៉ឺនដុល្លារដើម្បីបំបិទមាត់នាងអំពីទំនាក់ទំនង​ដែលនាងនិ​យាយ​ថានាងបានរួមភេទជាមួយដូណាល់ ត្រាំក្នុងឆ្នាំ ២០០៦ ។

Danielsបាននិយាយថានាងបានទទួលប្រាក់ជាថ្នូរនឹងការរក្សាភាពស្ងៀម​ស្ងាត់អំពីទំនាក់ទំនងផ្លូវភេទ​ដែលនាង​មាន​ជាមួយត្រាំក្នុងឆ្នាំ២០០៦។

តារាសម្តែងភាពយន្តអាសអាភាស បានចោទប្រកាន់ថាពួកគេបានរួមភេទម្តងនៅក្នុងបន្ទប់សណ្ឋាគាររ​បស់​លោក​ដូណាល់ត្រាំនៅ Lake Tahoe ដែលជាតំបន់រមណីយដ្ឋានរវាងរដ្ឋ California និង Nevada ភ្លាមៗបន្ទាប់​ពីភរិយា​របស់គាត់ Melania សម្រាលបានកូនប្រុស Barron ។

Danielsវ័យ៤៤ឆ្នាំក៏បានអះអាងដែរថាមានជនចម្លែកម្នាក់បានមករក​នាងក្នុងឆ្នាំ២០១១ភ្លាមៗបន្ទាប់ពី​នាងបាន​យល់​ព្រមផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តីInTouchហើយបានគំរាមធ្វើបាបកូនស្រីដែលទើបនឹងកើត​របស់​នាងប្រសិនបើនាងមិនចាកចេញពីលោកត្រាំ ៕

RELATED ARTICLES