បាត់ដំបង ៖ ជនសង្ស័យម្នាក់ ជាឪពុកចុង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទីល្ងាច បន្ទាប់ ពីបានចាប់រំលោភសេពសន្ថវ:លើកូនស្រីក្រមុំម្នាក់ ដោយប្រើហិង្សា វ៉ៃនឹងខ្សែភ្លើង បណ្តាលឲ្យមានរបួស ស្នាម លើខ្លួន ។

ជនសង្ស័យជាឪពុកចុងតិរច្ឆាន ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសេង សៀក ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ (ជាឪពុកចុង)។ ចំណែកយុវតី រងគ្រោះ ជាកូនស្រី មានឈ្មោះ យ.ន.គ អាយុ ១៧ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទីយប់ នៅចំ ណុចផ្ទះមួយ ស្ថិតក្នុងក្រុមទី០៧ ភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីប្រើអំពើ ហិង្សា ក្នុងគ្រួសារ និងប៉ុនប៉ងរំលោភសេពសន្ថវ:មួយ បានកើតឡើង ប្រព្រឹត្តដោយជនសង្ស័យឈ្មោះសេង សៀក រស់នៅភូមិកើតហេតុខាងលើ (ជាឪពុកចុង) បានធ្វើសកម្មភាពយកខ្សែភ្លើង បត់ជាពីរ វាយនិងប៉ុនប៉ង រំលោភ សេពសន្ថវៈទៅលើយុវតីរងគ្រោះជាកូនស្រី ដែលរស់នៅផ្ទះជាមួយគ្នា បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង។ ក្រោយកើតហេតុ ជនសង្ស័យបានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ប៉ៃលិន 1C-5450 រត់គេចខ្លួនបាត់។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង ទទួលការងារប្រ ឆាំងការជួញដូរនិងការពារអនីតិជន កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានសហការ ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទីល្ងាច យកមកសាក សួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃខែឆ្នាំកើតហេតុខាងលើ ខ្លួនពិតជា បានប្រព្រឹត្តប្រើអំពើហិង្សាក្នុងគ្រួសារ និងប៉ុនប៉ងរំលោភសេពសន្ថវ:ទៅលើយុវតីរងគ្រោះប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកកំរៀង កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី៕ ខៀវទុំ