Tuesday, March 18, 2025
Homeព័ត៌មានអន្តរជាតិណាសា ដាក់ឈ្មោះស្ត្រីនិងបុរសស្បែកខ្មៅ លើកដំបូង ទៅឋានព្រះច័ន្ទ

ណាសា ដាក់ឈ្មោះស្ត្រីនិងបុរសស្បែកខ្មៅ លើកដំបូង ទៅឋានព្រះច័ន្ទ

ទីភ្នាក់ងារអវកាសអាមេរិកណាសា បានដាក់ឈ្មោះអវកាសយានិកបួននាក់ ដែលនឹងនាំមនុស្សជាតិ ត្រឡប់ទៅ ឋានព្រះច័ន្ទវិញ បន្ទាប់ពីផ្អាកអស់រយៈពេល ៥០ឆ្នាំ។ ពលរដ្ឋអាមេរិកបីនាក់ និងជនជាតិកាណាដាម្នាក់ត្រូវបាន បង្ហាញជាសាធារណៈក្នុងពិធីមួយក្នុងទីក្រុង Houston រដ្ឋ Texas។

Christina Koch នឹងក្លាយជាអវកាសយានិកស្ត្រីដំបូងគេដែលត្រូវបាន គេចាត់ឱ្យទៅបំពេញបេសកកម្ម នៅឋាន ព្រះច័ន្ទ ខណៈលោក Victor Glover ក៏ក្លាយជាអវកាសយានិកស្បែកខ្មៅដំបូងគេដែលត្រូវបំពេញបេសកកម្មរួម ជាមួយ អវកាសយានិកបីនាក់ផ្សេងទៀត។ពួកគេនឹងចូលរួមជាមួយ Reid Wiseman និង Jeremy Hansenដើម្បី ហោះហើរជុំវិញឋានព្រះច័ន្ទនៅចុងឆ្នាំក្រោយ ឬដើមឆ្នាំ ២០២៥។

អវកាសយានិកនឹងមិនចុះចតនៅលើឋានព្រះច័ន្ទទេ ប៉ុន្តែបេសកកម្មរបស់ពួកគេនឹងត្រួសត្រាយផ្លូវសម្រាប់ ការចុះចតដោយនាវិកជាបន្តបន្ទាប់។

បុរសជនជាតិស្បែកខ្មៅមានឈ្មោះថាVictor Gloverអាយុ៤៦ឆ្នាំគឺ អ្នកបើកយន្តហោះសាកល្បង របស់កងទ័ព ជើងទឹកអាមេរិក។ គាត់បានចូលរួមជាមួយណាសាក្នុងឆ្នាំ ២០១៣ ហើយបានធ្វើការហោះ ហើរទីអវកាសដំបូង របស់គាត់នៅឆ្នាំ ២០២០។គាត់គឺជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដំបូង គេដែលស្នាក់នៅលើស្ថានីយ៍ អវកាសសម្រាប់រយៈពេលបន្ថែម ៦ ខែ។ចំណែកឯលោកស្រីChristina Koch វ័យ៤៤ឆ្នាំគឺជាវិស្វករអគ្គិសនី។ លោកស្រីបានជាប់កំណត់ត្រាសម្រាប់រយៈពេលវែងបំផុតក្នុងលំហអាកាសគឺ ៣២៨ ថ្ងៃ។

ឥឡូវនេះអវកាសយានិកដែលទើបនឹងមានឈ្មោះថ្មីនឹងឡើងទៅកាន់ Orion សម្រាប់ Artemis-2 និងការធ្វើដំ ណើរទៅ -មកពីឋានព្រះច័ន្ទ ដែលទំនងជាចំណាយពេលប្រហែល ១០ថ្ងៃ។បេសកកម្មហោះហើរ អវកាសចុង ក្រោយរបស់មនុស្សទៅកាន់ឋានព្រះច័ន្ទគឺ Apollo 17 ក្នុងខែធ្នូ ឆ្នាំ ១៩៧២។ ការចុះចតលើកដំបូងគឺ Apollo 11 ក្នុងឆ្នាំ ១៩៦៩៕

RELATED ARTICLES