Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិតើលោក Julian Nagelsmann ឬ Luis Enrique បាន អង្គុយកៅអីនៅ Stamford Bridge?

តើលោក Julian Nagelsmann ឬ Luis Enrique បាន អង្គុយកៅអីនៅ Stamford Bridge?

យោងតាមប្រភពពីដេលីម៉េលចេញផ្សាយកាលពីថ្ងៃពុធទី៥ ខែមេសាឆ្នំា ២០២៣ បានឲ្យដឹងថា ក្លឹបChelseaបានរៀបចំកិច្ចពិភាក្សាបន្ថែមជាមួយអតីតអ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លឹបBarcelona គឺលោក Luis Enrique ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ បន្ទាប់ពីមានការចាប់អារម្មណ៍ក្នុងអំឡុងពេល ពិភាក្សាដំបូងជាមួយក្លឹប ។

ក្រុមតោខៀវបានបណ្តេញលោក Graham Potter កាលពីចុងសប្តាហ៍មុនបន្ទាប់ពីបានធ្លាក់ចូលទៅក្នុងពាក់ កណ្តាលតារាងនៃក្របខ័ណ្ឌប្រឺមីញេលីក។ក្លឹបក៏បានទាក់ទងជាមួយលោក Julian Nagelsmann និង Enrique ជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ។

លោកNagelsmannដែលបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Tottenham បន្ទាប់ពីការចាកចេញរបស់លោក Antonio Conte និងត្រូវបានបណ្តេញចេញដោយក្លឹប Bayern កាលពីខែមុន ក៏បានបើកផ្លូវឱ្យអតីតគ្រូបង្វឹក Chelsea លោក Thomas Tuchel ផងដែរ។

Nagelsmann ដែលបានទាក់ទាញចំណាប់អារម្មណ៍ពី Tottenham បន្ទាប់ពីការចាកចេញរបស់ Antonio Conte ត្រូវបានបណ្តេញចេញដោយ Bayern Munich កាលពីខែមុន ដើម្បីបើកផ្លូវឱ្យអតីតគ្រូបង្វឹក Chelsea លោក Thomas Tuchel ។

លោកNagelsmannដែលធ្លាប់តែនាំមុខគេឥឡូវនេះហាក់ដូចជាបានធ្លាក់តាមពីក្រោយគ្រូបង្វឹកសញ្ជាតិអេ ស្ប៉ាញក្នុងការប្រជែងយកកៅអីអង្គុយនៅ Stamford Bridge ។

Enrique បានអវត្តមានពីការងារចាប់តាំងពីការចាកចេញពីប្រទេសអេស្ប៉ាញកាលពីខែធ្នូ បន្ទាប់ពីយុទ្ធនាការ ដ៏ខកចិត្តនៅ World Cup ក្នុងប្រទេសកាតា។

យោងតាមប្រភពពី Independent លោក Enrique បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់មួយសម្រាប់ប្រធានប្រ ធានក្លឹបChelseaហើយឥឡូវនេះកំពុងធ្វើដំណើរទៅកាន់រដ្ឋធានីក្នុង ការដេញថ្លៃដើម្បីពិភាក្សាអំពីតំណែងអ្នក ចាត់ការទូទៅឱ្យកាន់តែលម្អិត៕

RELATED ARTICLES