Monday, March 17, 2025
Homeព័ត៌មានអន្តរជាតិមហាសេដ្ឋីទាំង ២៥ នៅលើពិភពលោកធ្លាក់ខ្លួនក្រ

មហាសេដ្ឋីទាំង ២៥ នៅលើពិភពលោកធ្លាក់ខ្លួនក្រ

យោងតាមបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្ដី Forbesចេញផ្សាយកាលពីថ្ងៃពុធទី ៥ខែមេសាឆ្នាំ ២០២៥ បានអោយដឹងថាទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង ២៥ របស់ពិភពលោកបានធ្លាក់ចុះ ២០០ពាន់លាន​ដុល្លារ ពី២,៣ ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន មកនៅត្រឹម២,១ពាន់ពាន់លានដុល្លារ ។

មហាសេដ្ឋីទាំង២៥នៅលើពិភពលោកភាគច្រើនរកលុយបានតាមរយៈបច្ចេកវិទ្យា ក្នុងនោះមាន៨នាក់ រកលុយ​ដោយរចនាម៉ូដ និង៧នាក់ផ្សេងទៀតតាមរយៈកាលក់រាយ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ទស្សនាវដ្ដី Forbesបានឲ្យដឹងថា ពីរភាគបីនៃអ្នកមានបំផុតទាំង ២៥នាក់​ឥឡូវ​នេះ ក្រ ជាងឆ្នាំមុនបើប្រៀបធៀបទៅនឹងពាក់កណ្តាលនៃបញ្ជីទាំងមូល។

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos អាយុ ៥៩ឆ្នាំបានខាតបង់ច្រើនបំផុតដោយសារភាគហ៊ុន​របស់ក្រុម​ហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកបានធ្លាក់ចុះ៣៨% ដែលបណ្តាលឱ្យខាតបង់ទ្រព្យសម្បត្តិ ៥៧ ពាន់លានដុល្លារ​មក​នៅត្រឹម១១៤ពាន់លានដុល្លារ ហើយបានទម្លាក់គាត់ពីចំណាត់ថ្នាក់ទីពីរក្នុងឆ្នាំ ២០២២មកចំណាត់ថ្នាក់លេខ ៣ ។

លោកElon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla, SpaceX និង Twitter បានខាតបង់៣៩ ពាន់លានដុល្លារមក​នៅ​ត្រឹម ១៨០ពាន់លានដុល្លារ។ បុរសវ័យ ៥១ ឆ្នាំរូបនេះបានបាត់បង់តំណែងកំពូលហើយជាប់ចំណាត់ថ្នាក់ទី២ ក្នុង​បញ្ជី។

លោក Bernard Arnault អាយុ ៧៤ឆ្នាំ ជាប្រធាន និងជានាយកប្រតិបត្តិនៃមហាអំណាចម៉ូដបារាំង LVMH Moët Hennessy Louis Vuitton ជាប់ចំណាត់ថ្នាក់លេខ ១ខណៈដែលគាត់បានឃើញទ្រព្យសម្បត្តិ​របស់គាត់កើន​ឡើង​ពី៥៣ពាន់លានដុល្លារដល់ ២១១ពាន់លានដុល្លារ៕

RELATED ARTICLES