Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិប្រធានកោះតៃវ៉ាន់ សម្រេចផែនការជួបប្រធាន​សភា​អាមេរិក ខណៈចិន បានត្រឹមគម្រាមដាក់​ពង្រាយ​នាវា​ចម្បាំង

ប្រធានកោះតៃវ៉ាន់ សម្រេចផែនការជួបប្រធាន​សភា​អាមេរិក ខណៈចិន បានត្រឹមគម្រាមដាក់​ពង្រាយ​នាវា​ចម្បាំង

ប្រទេសចិនបានដាក់ពង្រាយនាវាចម្បាំងឆ្លងកាត់ដែនទឹកជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ទី៦ខែមេសាឆ្នាំ ២០២៣ខណៈដែលខ្លួនបានប្តេជ្ញាថានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះប្រធានាធិបតីកោះនេះដែលជួបជាមួយប្រធានសភាអាមេរិក Kevin McCarthy ។

លោកMcCarthyដែលជាមន្ត្រីជាន់ខ្ពស់ទីបីនៅក្នុងឋានានុក្រមដឹកនាំរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានា​ធិបតី​-អនុប្រធានាធិបតីនិងជាសមាជិកសភាមកពីគណបក្សសាធារណៈរដ្ឋរួមជាមួយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យផ្សេងទៀតបានជួបជាមួយប្រធានកោះតៃវ៉ាន់លោកស្រីធីសៃអ៊ីងវេនកាលពីថ្ងៃពុធនៅឯបណ្ណាល័យប្រធានាធិបតី Ronald Reagan ក្នុងទីក្រុង Simi Valley រដ្ឋកាលីហ្វ័រនីញ៉ា។

ប្រទេសចិនបានព្រមានម្តងហើយម្តងទៀតថា ជំនួបប្រជុំរវាងប្រធានសភានិងលោកស្រីធីសៃមិនគួរកើត​ឡើងទេ​ហើយបានដាក់ពង្រាយនាវាផ្ទុកយន្តហោះឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ជាច្រើនម៉ោងមុនពេលកិច្ចចរចា។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថានាវាចម្បាំងបីគ្រឿងបន្ថែមត្រូវបានគេរកឃើញនៅក្នុងដែនទឹកដែលបំបែកកោះនេះចេញពីប្រទេសចិនដីគោក។

យោងតាមក្រសួងបានឱ្យដឹងថាឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះផងដែរ។

អាមេរិក បញ្ជាក់ថាតៃវ៉ាន់ មិននៅឯកោទេ

នៅក្នុងជំនួបកាលពីថ្ងៃពុធទី៦ខែមេសាឆ្នំា២០២៣រវាងប្រធានសភាអាមេរិកលោកខេវីន ម៉ាក់ខាធី (Kevin McCarthy )​និងប្រធានាធិបតីតៃវ៉ាន់លោកស្រីធីសៃអ៊ីងវេន នៅទីក្រុង Simi Valleyរដ្ឋកាលីហ្វ័រនីញ៉ា សហ​រដ្ឋអាមេរិក

ភាគីទាំងពីរបានកោតសរសើរចំពោះទំនាក់ទំនងដ៏រឹងមាំរវាងតៃវ៉ាន់បើទោះជាមានការគំរាមកំហែងនៃការសងសឹកពីប្រទេសចិន។

លោក McCarthy បាននិយាយថា ខ្ញុំជឿថាចំណងទាក់ទងរបស់យើងនាពេលឥឡូវនេះ​គឺខ្លាំងជាងពេលណាៗ​ទាំង​អស់ ឬចំណុចណាមួយក្នុងជីវិតរបស់ខ្ញុំ។ ជាការពិតណាស់លោកស្រីគឺជាជើងឯកដ៏អស្ចារ្យ​នៃចំណងទាក់​ទងនេះ។

ចំណែកឯកោះតៃវ៉ាន់វិញក៏បាននិយាយថា ការគាំទ្រដែលមិនផ្លាស់ប្តូរពីសហរដ្ឋអាមេរិកគឺធានា​ដល់ប្រជាជនតៃ​វ៉ាន់ហើយថាយើងមិនឯកោទេ។យើងមិនមែននៅតែម្នាក់ឯងទេ ៕

RELATED ARTICLES