Monday, March 17, 2025
Homeតារាខ្មែរតារាសម្ដែងស៊ីនឌី ៖ឲ្យអ្នកជំនាញមកពីនាយកដ្ឋាន​សិ​ល្បៈ​ទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបរាប់ពីអត្ថន័យឈុតកូនក្រមុំ និងគ្រឿងអលង្ការនៅ​ហាងសំអាងការលោក

តារាសម្ដែងស៊ីនឌី ៖ឲ្យអ្នកជំនាញមកពីនាយកដ្ឋាន​សិ​ល្បៈ​ទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបរាប់ពីអត្ថន័យឈុតកូនក្រមុំ និងគ្រឿងអលង្ការនៅ​ហាងសំអាងការលោក

ភ្នំពេញ៖ក្រៅពីល្បីល្បាញជាមួយហាងធ្វើសក់ដែលបានតំណើរការជាច្រើនឆ្នាំមកហើយនិងមានសាខាជាច្រើនៅទីក្រុងភ្នំពេញនោះ​លោកស៊ីនឌី ក៍កំពុងកាក់កបហាងសំអាងការរបស់ខ្លួននារដូវក្ដៅនេះដែរ បន្ទាប់ពី​ស្ថាន​ភាព​ជំងឺកូវីដ១៩ បានថយថយកាន់តែខ្លាំង ហើយមង្គលការបានរៀបចំឡើងជាបន្ដបន្ទាប់នោះ។

 នៅលើហ្វេសបុករបស់លោកស៊ីនឌី (Cindy Hair)កាលពីពេលថ្មីៗនេះលោក​បានបង្ហោះសំណេរ​ទាក់ទងប្រពៃ​ណីខ្មែរដែលប្រជាជនមានគូរដឹងពីរបៀបអាពាហ៍ ពិពាហ៍ឲ្យត្រូវតាមក្បួនខ្នាត នោះដោយលោក​អះអាង​ថាពិធី​អា​ពាហ៍ ពិពាហ៍ ឬអាវាហៈវិវាហមង្គល គឺជាកេរ្ដិ៍តំណែល ព្រមទាំងជាទំនៀមខ្មែរដ៍ប្រពៃ នៃបុព្វបុរសខ្មែរ ដែលបាន​បន្សល់​ទុកដល់កូនចៅជំនាន់ក្រោយគ្រប់ៗរូប…….ក្នុងនោះមានពិធីនានាត្រូវបានចងក្រង ក៏ដូចជាបដិបត្តិលើក​តម្កើងដោយមិនអាចរំលងបាន ព្រោះជាពិធីដ៏មានសារៈសំខាន់ដើម្បីនាំមកនូវសុខសិរីវិបុលា សុភមង្គលា រុង​រឿង​ចម្រុងចម្រើនសម្បូរណ៍សប្បាយ និងតេជានុភាពនៃគូស្វាមីភរិយាថ្មោងថ្មីនេះ ។ លោកស៊ីនឌី ក៍បានលាត​ត្រដាងពីពិធីសំពះផ្ទឹម និងថាជាពិធីដ៏មានសារសំខាន់មួយក្នុងពិធីអាពាហ៍ពិពាហ៍ ឬ អាវាហៈវិវាហមង្គល ហើយ​លោក​ថែមទាំងយកបទបង្ហាញរបស់លោកស្រី មឿង សាវី មន្រ្តីរាជការ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រ​សួងវប្បធម៌ និងវិចិត្រសិល្បៈ មកចែកជូនដល់បងប្អូននិងយុវវ័យឲ្យបានជាចំណេះដឹងផងដែរ។ លោកក៍បានផ្ដាំដល់មហាជនថាសូមមេត្តាផ្តល់ទំនុកចិត្ត ក្រុមការងារសំអាងការស៊ីនឌី ដើម្បីបម្រើជូនក្នុង​ពិធី​ដ៏​មង្គលនៃបុត្រធិតាលោកអ្នក នូវភាពឧដុង្គឧត្តមានៃអាវាហមង្គលនៃបុត្រធិតាលោកអ្នក ជាភារកិច្ច​របស់​យើង​ខ្ញុំ។

 លោកស្រី មឿង សាវី មន្រ្តីរាជការ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍ថាសម្រាប់សម្លៀកបំពាក់ប្រពៃណីនៃពិធីមង្គលការ និងពិធីសំពះផ្ទឹម ជាពិធីដ៍សំខាន់​មួយក្នុង​កិច្ចមង្គលការ ដែលប្រជពលរដ្ឋខ្មែរមិនអាចមើលរំលង ឬកាត់កម្មវិធីនេះចោលបានឡើយ ព្រោះជាទំ​នៀមទំ​លាប់របស់ប្រជាជនខ្មែរតាំងពីការចាប់ផ្ដើមក៍កើតទឹកដីមកម្លេះ។លោកស្រីបន្ថែមថាក្នុង​ឈុតសម្លៀក​បំពាក់​សំពះ​ផ្ទឹមគេរមែងឃើញកូនក្រមុំស្លៀកសំពត់សំឡុយ និងរំខ្លួនដោយស្បែ ឬគេហៅថាភួយនាសម័យមុន ព្រម​ទាំងមានការរំលេចក្បូរក្បាច់រចនាលើស្បែ ដោយសិល្បៈច្នៃប្រឌិតរបស់អ្នកតំឡើងឲ្យមានសោភ័ណ្ឌភាព​និង​ប្រណិតភាព។ចំពោះការប្រើប្រាស់ស្បៃរបស់កូនក្រមុំ គឺមានលក្ខណៈខុសពីស្បៃធម្មតា ឬស្បៃរបាំ។

តាមទំនៀមខ្មែរគេតែងប្រើស្បៃនេះរំលើខ្លួនរបស់កូនក្រមុំដែលព័ទ្ធឆៀងលើខ្លួនពីស្ដាំគងលើស្មាឆ្វេង រួច​ទម្លាក់ចុះមកត្រឹមកណ្ដាលភ្លៅ។ចំណែកប្រភេទខ្សែឆៀងមានដូចជាផ្កាដូង សំបុកអង្រ្កង កន្ទុយកណ្ដុរ សង្វាក់ស្វាន ឆ្អឹងពស់ ច្រវាក់ឆាប ផ្ការំដួល និងផ្កា១០០ ជាដើម។ពីសម័យដើមគេរៀប​ចំនួនខ្សែ​ឆៀង​ទៅ​តាមឋានៈរបស់បុគ្គលជំនាន់មុន តែសម័យឥឡូវគេមិនសូវកំណត់ទេ  តែគេអាចប្រើបាន​ទូទៅដែល​ភាគ​ច្រើនគេប្រើ៥ខ្សែ ៧ខ្សែ ឬ៩ខ្សែ ទៅតាម អ្នកនិយមប្រើ ។ចំណែកក្រណាត់សំពត់​វិញគឺគេ​និយមប្រើ​ដូច​ជាសំពត់ចរបាប់ សំពត់ហូល សំពត់ផាមួង  សំពត់អន្លួញ សំពត់ធៀន ជាដើម។

ការស្លៀកជាសំពត់ខ្មែរយើងក៍មានខ្នាតនិងប្រវែងច្បាស់លាស់ដែរ ហើយជាធម្មតា​ការស្លៀក​នេះគឺគេ​គិត​ចាប់ពីត្រឹមផ្ចិតនៃដងខ្លួនរបស់យើងចុះមកជិតលើភ្នែកគោ ប្រហែលពាក់កណ្ដាលម្រាមដៃចង្អុល និងគិតពី​ភ្លីសំពត់ផ្នែកខាងមុខបត់ភ្លី៣ធ្នាប់ដៃចំនួន៧ ហើយផ្លិតសពត់សៀតចង្កេះ គឺយើងបត់ទៅតាម​ទំហ៊ុំនៃចង្កេះ​កូនក្រមុំ ហើយភ្លីសំពត់គឺយើងអាចចាប់ភ្លី២ ឬ៣ ទៅតាមអ្នកនិយមស្លៀក។ចំណែកគ្រឿងអលង្ការ​លើខ្លួន​កូនក្រមុំគឺយើងគិតពីលើសក់ដល់ជើង ដែលជាធម្មតា ការតែងលំអរ លើសក់កូនក្រមុំគឺគេនិយមប្រើម្កុដ ឬ​រចនាត្រចៀក បន្ទាប់មកគឺគេពាក់ខ្សែក ឬជី និងមានពាក់ឆៀងចំហៀងពីលើស្បែ ។

ចំណែកប្រភេទគ្រឿងអង្ការបំពាក់តាមដៃមានឈ្មោះថាបានផាប់គឺមានតែខាងស្ដាំតែប៉ុណ្ណោះ ហើយ​គ្រឿង​ពាក់កដៃមានទាំងពីរគឺរាប់ពីទៅលើមានដូចជាស្លឹកទេស ឬសន្លឹកទេស ជញ្ជៀនក្រងឬវ៉ែនប្រដប់ ក្រវិលដៃ  កន្ទ្រុំ២ជុំ និងកងរាក់ ។ចំណែកឯក្រវិលកូក្រមុំក៍មានរំលេចទៅដោយត្បូងបុរាណខ្មែរយើងដែរ ដែលខ្មែរ​ហៅថា​ពេជ្រចំហៀង និងត្បូងប៊ុតជាត្បូងបុរាណសម្រាប់លំអរ លើគ្រឿងអលង្កាកូនក្រមុំ។រីឯគ្រឿងពាក់​លើកជើង​មាន​ដូចជាកងជើង ឬកងទងឈូក ក្រវិលជើង ឬក្រវិលទ្រកង ខណៈដែលការប្រើប្រាស់​ព័ណសម្លៀកបំពាក់​ក៍គេប្រើ​ទៅតាមកម្មវិធីដែរ។លោកស្រី មឿង សាវី សង្កត់ថាការស្លៀកសម្លៀក​បំពាក់ប្រពៃណី​ឲ្យបានត្រឹមត្រូវ​ក៍ជាការ​រួម​ចំណែកក្នុងការថែទាំងវប្បធ័ម ប្រពៃណីដូនតាខ្មែរ និងជួយលើកកម្ពស់តម្លៃជាតិសាសន៍​របស់ខ្លួនឲ្យកាន់​តែមាន​តម្លៃ និងមានវិសាលភាពទូលុំទូលាយល្អដល់មនុស្សជំនាន់ក្រោយនៃសង្គមខ្មែរផងដែរ។លោកស្រីសង្ឃឹម​ថាបទ​បង្ហាញខាងលើនេះជាឯកសារដ៍សំខាន់សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយយល់ដឹងពីអត្តសញ្ញាណជាតិរបស់យើងទាំងអស់គ្នា។

 លោកស៊ីនឌី បានឲ្យដឹងថាឈុតសម្លៀកបំពាក់និងគ្រឿងអលង្ការដែលលោកស្រី មឿង សាវី រៀបរាប់នោះគឺ​មាននៅហាងសម្អាងការរបស់លោកហេតុនេះហើយបើកូនក្រមុំចង់ស្អាតនិងតុបតែងខ្លួនតាមក្បួនខ្នាតប្រពៃណីខ្មែរឲ្យបានត្រឹមត្រូវសូមផ្ដល់ទំនុកចិត្តដល់ក្រុមការងាររបស់លោកនឹងបំពេញជូនដោយរីករាយ។លោកក៍ធ្លាប់ប្រាប់​ដែរ​ថាមូលហេតុដែលលោកសម្រេច​ចិត្តបើក”ហាងសំអាងការស៊ីនឌី “នេះឡើង ព្រោះតែ​លោក​​​ចង់អភិរក្សឈុតបុរណនិងគ្រឿងអលង្ការបុរាណខ្មែរ ឲ្យបានគង់វង្សទុកសម្រាប់​កូនខ្មែរជំនាន់​ក្រោយឲ្យ​បាន​ដឹង​និងស្គាល់ពីអ្វីជារបស់ខ្មែរ៕

RELATED ARTICLES