ភ្នំពេញ៖ក្រៅពីល្បីល្បាញជាមួយហាងធ្វើសក់ដែលបានតំណើរការជាច្រើនឆ្នាំមកហើយនិងមានសាខាជាច្រើនៅទីក្រុងភ្នំពេញនោះលោកស៊ីនឌី ក៍កំពុងកាក់កបហាងសំអាងការរបស់ខ្លួននារដូវក្ដៅនេះដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានថយថយកាន់តែខ្លាំង ហើយមង្គលការបានរៀបចំឡើងជាបន្ដបន្ទាប់នោះ។

នៅលើហ្វេសបុករបស់លោកស៊ីនឌី (Cindy Hair)កាលពីពេលថ្មីៗនេះលោកបានបង្ហោះសំណេរទាក់ទងប្រពៃណីខ្មែរដែលប្រជាជនមានគូរដឹងពីរបៀបអាពាហ៍ ពិពាហ៍ឲ្យត្រូវតាមក្បួនខ្នាត នោះដោយលោកអះអាងថាពិធីអាពាហ៍ ពិពាហ៍ ឬអាវាហៈវិវាហមង្គល គឺជាកេរ្ដិ៍តំណែល ព្រមទាំងជាទំនៀមខ្មែរដ៍ប្រពៃ នៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយគ្រប់ៗរូប…….ក្នុងនោះមានពិធីនានាត្រូវបានចងក្រង ក៏ដូចជាបដិបត្តិលើកតម្កើងដោយមិនអាចរំលងបាន ព្រោះជាពិធីដ៏មានសារៈសំខាន់ដើម្បីនាំមកនូវសុខសិរីវិបុលា សុភមង្គលា រុងរឿងចម្រុងចម្រើនសម្បូរណ៍សប្បាយ និងតេជានុភាពនៃគូស្វាមីភរិយាថ្មោងថ្មីនេះ ។ លោកស៊ីនឌី ក៍បានលាតត្រដាងពីពិធីសំពះផ្ទឹម និងថាជាពិធីដ៏មានសារសំខាន់មួយក្នុងពិធីអាពាហ៍ពិពាហ៍ ឬ អាវាហៈវិវាហមង្គល ហើយលោកថែមទាំងយកបទបង្ហាញរបស់លោកស្រី មឿង សាវី មន្រ្តីរាជការ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកចែកជូនដល់បងប្អូននិងយុវវ័យឲ្យបានជាចំណេះដឹងផងដែរ។ លោកក៍បានផ្ដាំដល់មហាជនថាសូមមេត្តាផ្តល់ទំនុកចិត្ត ក្រុមការងារសំអាងការស៊ីនឌី ដើម្បីបម្រើជូនក្នុងពិធីដ៏មង្គលនៃបុត្រធិតាលោកអ្នក នូវភាពឧដុង្គឧត្តមានៃអាវាហមង្គលនៃបុត្រធិតាលោកអ្នក ជាភារកិច្ចរបស់យើងខ្ញុំ។


លោកស្រី មឿង សាវី មន្រ្តីរាជការ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថាសម្រាប់សម្លៀកបំពាក់ប្រពៃណីនៃពិធីមង្គលការ និងពិធីសំពះផ្ទឹម ជាពិធីដ៍សំខាន់មួយក្នុងកិច្ចមង្គលការ ដែលប្រជពលរដ្ឋខ្មែរមិនអាចមើលរំលង ឬកាត់កម្មវិធីនេះចោលបានឡើយ ព្រោះជាទំនៀមទំលាប់របស់ប្រជាជនខ្មែរតាំងពីការចាប់ផ្ដើមក៍កើតទឹកដីមកម្លេះ។លោកស្រីបន្ថែមថាក្នុងឈុតសម្លៀកបំពាក់សំពះផ្ទឹមគេរមែងឃើញកូនក្រមុំស្លៀកសំពត់សំឡុយ និងរំខ្លួនដោយស្បែ ឬគេហៅថាភួយនាសម័យមុន ព្រមទាំងមានការរំលេចក្បូរក្បាច់រចនាលើស្បែ ដោយសិល្បៈច្នៃប្រឌិតរបស់អ្នកតំឡើងឲ្យមានសោភ័ណ្ឌភាពនិងប្រណិតភាព។ចំពោះការប្រើប្រាស់ស្បៃរបស់កូនក្រមុំ គឺមានលក្ខណៈខុសពីស្បៃធម្មតា ឬស្បៃរបាំ។



តាមទំនៀមខ្មែរគេតែងប្រើស្បៃនេះរំលើខ្លួនរបស់កូនក្រមុំដែលព័ទ្ធឆៀងលើខ្លួនពីស្ដាំគងលើស្មាឆ្វេង រួចទម្លាក់ចុះមកត្រឹមកណ្ដាលភ្លៅ។ចំណែកប្រភេទខ្សែឆៀងមានដូចជាផ្កាដូង សំបុកអង្រ្កង កន្ទុយកណ្ដុរ សង្វាក់ស្វាន ឆ្អឹងពស់ ច្រវាក់ឆាប ផ្ការំដួល និងផ្កា១០០ ជាដើម។ពីសម័យដើមគេរៀបចំនួនខ្សែឆៀងទៅតាមឋានៈរបស់បុគ្គលជំនាន់មុន តែសម័យឥឡូវគេមិនសូវកំណត់ទេ តែគេអាចប្រើបានទូទៅដែលភាគច្រើនគេប្រើ៥ខ្សែ ៧ខ្សែ ឬ៩ខ្សែ ទៅតាម អ្នកនិយមប្រើ ។ចំណែកក្រណាត់សំពត់វិញគឺគេនិយមប្រើដូចជាសំពត់ចរបាប់ សំពត់ហូល សំពត់ផាមួង សំពត់អន្លួញ សំពត់ធៀន ជាដើម។

ការស្លៀកជាសំពត់ខ្មែរយើងក៍មានខ្នាតនិងប្រវែងច្បាស់លាស់ដែរ ហើយជាធម្មតាការស្លៀកនេះគឺគេគិតចាប់ពីត្រឹមផ្ចិតនៃដងខ្លួនរបស់យើងចុះមកជិតលើភ្នែកគោ ប្រហែលពាក់កណ្ដាលម្រាមដៃចង្អុល និងគិតពីភ្លីសំពត់ផ្នែកខាងមុខបត់ភ្លី៣ធ្នាប់ដៃចំនួន៧ ហើយផ្លិតសពត់សៀតចង្កេះ គឺយើងបត់ទៅតាមទំហ៊ុំនៃចង្កេះកូនក្រមុំ ហើយភ្លីសំពត់គឺយើងអាចចាប់ភ្លី២ ឬ៣ ទៅតាមអ្នកនិយមស្លៀក។ចំណែកគ្រឿងអលង្ការលើខ្លួនកូនក្រមុំគឺយើងគិតពីលើសក់ដល់ជើង ដែលជាធម្មតា ការតែងលំអរ លើសក់កូនក្រមុំគឺគេនិយមប្រើម្កុដ ឬរចនាត្រចៀក បន្ទាប់មកគឺគេពាក់ខ្សែក ឬជី និងមានពាក់ឆៀងចំហៀងពីលើស្បែ ។

ចំណែកប្រភេទគ្រឿងអង្ការបំពាក់តាមដៃមានឈ្មោះថាបានផាប់គឺមានតែខាងស្ដាំតែប៉ុណ្ណោះ ហើយគ្រឿងពាក់កដៃមានទាំងពីរគឺរាប់ពីទៅលើមានដូចជាស្លឹកទេស ឬសន្លឹកទេស ជញ្ជៀនក្រងឬវ៉ែនប្រដប់ ក្រវិលដៃ កន្ទ្រុំ២ជុំ និងកងរាក់ ។ចំណែកឯក្រវិលកូក្រមុំក៍មានរំលេចទៅដោយត្បូងបុរាណខ្មែរយើងដែរ ដែលខ្មែរហៅថាពេជ្រចំហៀង និងត្បូងប៊ុតជាត្បូងបុរាណសម្រាប់លំអរ លើគ្រឿងអលង្កាកូនក្រមុំ។រីឯគ្រឿងពាក់លើកជើងមានដូចជាកងជើង ឬកងទងឈូក ក្រវិលជើង ឬក្រវិលទ្រកង ខណៈដែលការប្រើប្រាស់ព័ណសម្លៀកបំពាក់ក៍គេប្រើទៅតាមកម្មវិធីដែរ។លោកស្រី មឿង សាវី សង្កត់ថាការស្លៀកសម្លៀកបំពាក់ប្រពៃណីឲ្យបានត្រឹមត្រូវក៍ជាការរួមចំណែកក្នុងការថែទាំងវប្បធ័ម ប្រពៃណីដូនតាខ្មែរ និងជួយលើកកម្ពស់តម្លៃជាតិសាសន៍របស់ខ្លួនឲ្យកាន់តែមានតម្លៃ និងមានវិសាលភាពទូលុំទូលាយល្អដល់មនុស្សជំនាន់ក្រោយនៃសង្គមខ្មែរផងដែរ។លោកស្រីសង្ឃឹមថាបទបង្ហាញខាងលើនេះជាឯកសារដ៍សំខាន់សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយយល់ដឹងពីអត្តសញ្ញាណជាតិរបស់យើងទាំងអស់គ្នា។

លោកស៊ីនឌី បានឲ្យដឹងថាឈុតសម្លៀកបំពាក់និងគ្រឿងអលង្ការដែលលោកស្រី មឿង សាវី រៀបរាប់នោះគឺមាននៅហាងសម្អាងការរបស់លោកហេតុនេះហើយបើកូនក្រមុំចង់ស្អាតនិងតុបតែងខ្លួនតាមក្បួនខ្នាតប្រពៃណីខ្មែរឲ្យបានត្រឹមត្រូវសូមផ្ដល់ទំនុកចិត្តដល់ក្រុមការងាររបស់លោកនឹងបំពេញជូនដោយរីករាយ។លោកក៍ធ្លាប់ប្រាប់ដែរថាមូលហេតុដែលលោកសម្រេចចិត្តបើក”ហាងសំអាងការស៊ីនឌី “នេះឡើង ព្រោះតែលោកចង់អភិរក្សឈុតបុរណនិងគ្រឿងអលង្ការបុរាណខ្មែរ ឲ្យបានគង់វង្សទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឲ្យបានដឹងនិងស្គាល់ពីអ្វីជារបស់ខ្មែរ៕
