ភ្នំពេញ៖សុខ ពិសី មិនមែនជាតារាស៊ិចស៊ីនោះទេ គឺជាទម្លាប់នាងទៅច្រៀងឬកម្មវិធីអ្នកសិល្បៈស្លៀកពាក់បិតជិតៗមិនបង្ហាញសាច់ឬគល់ដើមទ្រូងឲ្យអ្នកណាព្រឺព្រួចដោយសារតែនាងឡើយ។ប៉ុន្ដែថ្មីៗនេះពិសី បានគ្រងឈុត១ក្នុងពិធីបង្ហាញខ្លួនជាBA ឲ្យផលិតផលមួយនោះដើម្បីឲ្យសាកសមទៅតាមអ្វីដែលខាងក្រុមហ៊ុនចង់បាននាងហ៊ានលេងខ្លួនដែលលេចចេញគល់សុដន់តិចៗពិតជាទាក់ទាញបំផុត។ពិតណាស់ឈុតនោះបានលើសសម្រស់ពិសី ថែមមួយក្រឺតទៀត រហូតមានFan ខ្លះជម្រុញឲ្យនាងទៅប្រលងជាបវរកញ្ញាទៀតផង ព្រោះស្ដាយទាំងរូបឆោម និងរាងនាងគូឲ្យបេតីបែបនេះ ហាក់ដូចជាមិនសមបើអត់បានគ្រងមកុដរាជនីយសម្រស់។តែភ្លាមៗនោះពិសី បានតបទៅអ្នកឲ្យនាងទៅប្រលងខាងម៉ូដែលនោះដោយអះអាងថារូបនាងជាអ្នកចម្រៀង មិនមែនអ្នកដើរម៉ូដឡើយ។

សូមបញ្ជាក់ថាសុខ ពិសី ធ្លាប់លេចឭថានាងបានកែសម្រស់នូវផ្នែកមួយចំនួនដូចជាធ្វើច្រមុះ,ចាក់ចង្កា និងបណ្ដឹងស្បែកផ្ទៃមុខជាដើម។ប៉ុន្ដែពិសី មិនដែលទទួលស្គាល់ថានាងបានកែកុនសម្រស់នូវផ្នែកណាមួយនោះម្ដងណាទេ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះក៍ស្ងប់ស្ងាត់រឿងនាងចង់កែសម្រស់ផ្នែកផ្សេងៗទៀតដែរ។តាមរយៈការពូកែថែរាងបានស្វែលស្អាតនិងគីឡូក៍លែងឡើងទម្ងន់ដូចមុននោះពិសី ពិតជាទាក់ទាញខ្លាំងទើបអ្នកគាំទ្រនាងឲ្យយោបល់នាងគូចូលរួមប្រលងបវរកញ្ញាតែម្ដងទៅ ព្រោះស្ដាយសម្រស់នាង ដែលមិនបានបញ្ចេញឲ្យគេឃើញអស់។តែក្នុងនោះក៍មានអ្នកខ្លះរិះគន់ពិសី ថាស្អាតដោយសារតែជាតិគីមី ជាដើម បើទោះជាសាមីខ្លួនមិនដែលទទួលស្គាល់ម្ដងណារឿងកែសម្រស់សប្បនិម្មិត ហើយនាងធ្លាប់ខ្លាចរអារឿងមុខកាំបិតក្ដី។ដោយសារតែរក្សាររូបឆោមបាននៅតែខ្ញង់ទោះជាពេលនេះពិសី មានវ័យ៣៣ឆ្នាំនោះធ្វើឲ្យតារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះនៅតែនាំមុខគេនៅសាន់ដេទាំងទីផ្សារចម្រៀងនិងអ្នកលេងសម្រស់តទៅទៀត បន្ទាប់ពីនាងបានឈក្នុងតំណែងមួយនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ខណៈឥទ្ធិពលរបស់នាងនៅផលិតកម្មនេះមិនចាញ់ឱក សុគន្ធកញ្ញា នៅហង្សមាសនោះទេ។

គូរបញ្ជាក់ថាទោះជាសុខ ពិសី កាន់តែមានសម្រស់ផូផង់ក្ដី ប៉ុន្ដែបុរសភាគច្រើនដែលលង់ស្រលាញ់នាងមិនហ៊ានសារភាពស្នេហ៍ឡើយ ព្រោះពួកគេម៉ៃថាពិសី មានម្ចាស់ចិត្តរួចទៅហើយ ដែលសំដៅដល់លោកឡាយ សុខចំរើន ថៅកែសាន់ដេដែលប៉ៈស្នេហ៍នាងជាង១០ឆ្នាំ។ប៉ុន្ដែពិសី និងលោកចំរើន នៅតែគ្មានដំណឹងដឹកដៃគ្នាចូលរោងការដដែលគិតនៅត្រឹមឆ្នាំ២០២៣ នេះបើទោះជាឪពុកពិសី លោកសុខ ហេង ធ្លាប់ជម្រុញឲ្យនាងរៀបការក្ដី តែក្នុងជំនួបកន្លងមកនាងតែងតែនិយាយដដែលៗថាអត់ទាន់ចង់គិត ឬនៅតែផ្ដោតការងារសិល្បៈជាងរឿងស្នេហា។ប្រភពបានឲ្យដឹងថាទាំងក្រុមគ្រួសាររបស់ពិសី និងលោកចំរើន បានគាំទ្រស្នេហាពួកគេទាំងពីរ ហេតុនេះហើយទោះជាត្រូវពន្យាពេលប៉ុន្មានឆ្នាំទៀតរឿងរៀបការនេះក៍មិនសូវមានហានិភ័យស្នេហ៍កើតឡើងដែរ ដោយសារតែស្រីស្អាតនិងថៅកែមានទំនុកចិត្តខ្ពស់លើគ្នា។

តែតាមព័តមានថាសុខ ពិសី នៅតែមានបុរសអ្នកមានទ្រព្យស្ដុកមួយចំនួនរងចាំត្រងស្នេហ៍នាងក្នុងនោះក៍មានម្នាក់ជាឧកញ៉ាក្មេងនិងជាកូនលោកឧកញ៉ាមហាសេដ្ឋីរកស៊ីផ្នែកសណ្ឋាគា និងប្រេងសាំងផងដែរ។ប៉ុន្ដែការជ្រើសស្នេហ៍”ជួញជិត ប្រសើរជាងជួញឆ្ងាយ”របស់ពិសី ច្បាស់ណាស់ថាតំណែងជំទាវ មិនមែនជាគោលដៅសម្រាប់រូបនាងឡើយ តែអ្វីដែលស្រីស្អាតរូបនេះប៉ងប្រាថ្នាគឺនាងចង់រស់នៅជាមួយបុរសម្នាក់ដែលយល់ពីអាជីពនាងច្បាស់ មិនប្រចណ្ឌហួងហែងនាងខ្លាំង ដែលបុរសនោះគេជឿរថាថៅកែសាន់ដេមានគ្រប់ចំណុចចំពោះរូបនាង។ដោយឡែកទាក់ទងអាជីពសិល្បៈវិញគេជឿរថាពិសី នៅតែជាតួឯករបស់សាន់ដេជាច្រើនឆ្នាំតទៅមុខទៀតព្រោះពេលនេះតារាជ្រកក្រោមដំបូលផលិតកម្មចាស់វស្សាហ៍ក្នុងស្រុកមួយនេះបានចាត់ទុកពិសី ប្រៀបដូចជាថៅកែស្រីផលិតកម្មនេះទៅហើយ ទោះជានាងមិនធ្លាប់ប្រើអំណាចគាបសង្កត់តារាណាម្នាក់ក្ដី៕
