Monday, March 17, 2025
Homeតារាខ្មែរសុខ ពិសី ៖ដើមទ្រូងស្អាត

សុខ ពិសី ៖ដើមទ្រូងស្អាត

ភ្នំពេញ៖សុខ ពិសី មិនមែនជាតារាស៊ិចស៊ីនោះទេ គឺជាទម្លាប់នាងទៅច្រៀងឬកម្មវិធីអ្នក​សិល្បៈ​ស្លៀកពាក់​បិត​ជិតៗមិនបង្ហាញសាច់ឬគល់ដើមទ្រូងឲ្យអ្នកណាព្រឺព្រួចដោយសារតែនាងឡើយ។ប៉ុន្ដែថ្មីៗនេះពិសី បានគ្រង​ឈុត១ក្នុងពិធីបង្ហាញខ្លួនជាBA ឲ្យផលិតផលមួយ​នោះដើម្បី​ឲ្យសាកសម​ទៅតាម​អ្វីដែល​ខាងក្រុម​ហ៊ុនចង់​បាន​នាងហ៊ានលេងខ្លួនដែល​លេចចេញ​គល់​សុដន់តិចៗពិត​ជាទាក់ទាញបំផុត។ពិតណាស់ឈុតនោះបាន​លើស​សម្រស់ពិសី ថែមមួយ​ក្រឺតទៀត រហូត​មាន​Fan ខ្លះជម្រុញឲ្យនាងទៅប្រលងជាបវរកញ្ញាទៀតផង ព្រោះស្ដាយ​ទាំង​រូបឆោម និងរាង​នាងគូឲ្យ​បេតីបែបនេះ ហាក់ដូចជាមិនសមបើអត់បានគ្រងមកុដរាជនីយ​សម្រស់។តែភ្លាមៗនោះពិសី បានតបទៅអ្នកឲ្យនាង​ទៅ​ប្រលងខាងម៉ូដែល​នោះដោយ​អះ​អាងថារូបនាងជាអ្នកចម្រៀង មិនមែនអ្នកដើរម៉ូដ​ឡើយ​។

 សូមបញ្ជាក់ថាសុខ ពិសី ធ្លាប់លេចឭថានាងបានកែសម្រស់នូវផ្នែកមួយចំនួនដូច​ជាធ្វើ​ច្រមុះ,ចាក់ចង្កា និង​បណ្ដឹង​ស្បែកផ្ទៃមុខជាដើម។ប៉ុន្ដែពិសី មិនដែលទទួលស្គាល់ថានាងបាន​កែកុនសម្រស់នូវផ្នែកណា​មួយនោះ​ម្ដងណាទេ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះក៍ស្ងប់ស្ងាត់​រឿង​​នាងចង់កែសម្រស់ផ្នែកផ្សេងៗទៀតដែរ។តាមរយៈ​ការពូកែ​ថែរាងបានស្វែល​ស្អាតនិង​គីឡូ​ក៍លែងឡើងទម្ងន់ដូចមុននោះពិសី ពិតជាទាក់ទាញខ្លាំង​ទើបអ្នក​គាំទ្រ​នាងឲ្យយោបល់​នាងគូចូលរួមប្រ​លងបវរកញ្ញាតែម្ដងទៅ ព្រោះស្ដាយសម្រស់នាង ដែលមិនបាន​បញ្ចេញ​ឲ្យ​គេ​ឃើញអស់។តែក្នុង​នោះក៍មានអ្នកខ្លះរិះគន់ពិសី ថាស្អាតដោយសារតែជាតិគីមី ជាដើម បើទោះជាសាមីខ្លួនមិន​ដែល​ទទួលស្គាល់ម្ដងណារឿងកែសម្រស់សប្បនិម្មិត ហើយនាង​ធ្លាប់​ខ្លាចរអារឿង​មុខកាំបិត​ក្ដី។ដោយសារតែ​រក្សាររូបឆោមបាននៅតែខ្ញង់ទោះជាពេលនេះពិសី មានវ័យ៣៣ឆ្នាំនោះ​ធ្វើឲ្យ​តារាសាច់សខ្ចីដូច​បណ្ដូល​ចេករូប​នេះនៅតែ​នាំមុខគេនៅ​សាន់ដេ​ទាំងទីផ្សារចម្រៀងនិងអ្នកលេងសម្រស់តទៅទៀត បន្ទាប់ពីនាងបានឈក្នុង​តំ​ណែងមួយ​នេះ​អស់រយៈពេល​ជាង១០​ឆ្នាំ​មកហើយ ខណៈឥទ្ធិពលរបស់នាងនៅផលិតកម្មនេះមិនចាញ់ឱក សុ​គន្ធកញ្ញា នៅហង្សមាស​នោះទេ។

 គូរបញ្ជាក់ថាទោះជាសុខ ពិសី កាន់តែមានសម្រស់ផូផង់ក្ដី ប៉ុន្ដែបុរសភាគច្រើនដែល​លង់​ស្រលាញ់នាង​មិន​ហ៊ាន​សារភាពស្នេហ៍ឡើយ ព្រោះពួកគេម៉ៃថាពិសី មានម្ចាស់ចិត្ត​រួចទៅ​ហើយ ដែលសំដៅដល់លោកឡាយ សុខចំរើន ថៅកែសាន់ដេដែលប៉ៈស្នេហ៍នាង​ជាង​១០ឆ្នាំ​។​ប៉ុន្ដែពិសី និងលោកចំរើន នៅតែគ្មានដំណឹងដឹកដៃ​គ្នាចូលរោងការដដែលគិតនៅ​ត្រឹម​ឆ្នាំ​២០២៣ នេះបើទោះជាឪពុកពិសី លោកសុខ​ ហេង ធ្លាប់ជម្រុញឲ្យនាង​រៀបការក្ដី តែក្នុងជំ​នួបកន្លងមកនាងតែងតែនិយាយដដែលៗថាអត់ទាន់ចង់គិត ឬនៅតែផ្ដោតការងារសិល្បៈ​ជាង​រឿង​ស្នេហា។ប្រភពបានឲ្យដឹងថាទាំងក្រុមគ្រួសាររបស់ពិសី និងលោកចំរើន បានគាំ​ទ្រ​ស្នេ​ហា​ពួកគេ​ទាំង​ពីរ ហេតុនេះហើយទោះជាត្រូវពន្យាពេលប៉ុន្មានឆ្នាំទៀតរឿង​រៀបការ​នេះ​ក៍មិន​សូវមានហានិភ័យ​ស្នេហ៍កើត​ឡើងដែរ ដោយសារតែស្រីស្អាតនិងថៅកែមានទំនុក​ចិត្ត​ខ្ពស់​លើគ្នា។

តែតាមព័តមានថាសុខ ពិសី នៅតែមានបុរសអ្នកមានទ្រព្យស្ដុកមួយចំនួន​រងចាំ​ត្រង​ស្នេហ៍នាងក្នុងនោះ​ក៍មាន​ម្នាក់ជាឧកញ៉ាក្មេងនិងជាកូនលោកឧកញ៉ាមហាសេដ្ឋីរកស៊ីផ្នែកសណ្ឋាគា និង​ប្រេង​សាំងផងដែរ។ប៉ុន្ដែការ​ជ្រើស​​​ស្នេហ៍”ជួញជិត ប្រសើរជាងជួញឆ្ងាយ”របស់​ពិសី ច្បាស់ណាស់ថាតំណែងជំទាវ មិនមែនជា​គោលដៅ​សម្រាប់រូបនាងឡើយ តែអ្វីដែលស្រី​ស្អាត​រូបនេះប៉ងប្រាថ្នាគឺនាងចង់រស់នៅជាមួយបុរស​ម្នាក់ដែលយល់ពី​អា​ជីពនាងច្បាស់ មិន​ប្រ​ចណ្ឌ​ហួងហែងនាងខ្លាំង ដែលបុរសនោះគេជឿរថាថៅកែសាន់​ដេមានគ្រប់ចំណុច​ចំពោះ​រូប​នាង។ដោយឡែកទាក់ទងអាជីពសិល្បៈវិញគេជឿរថាពិសី នៅតែជាតួឯករបស់សាន់ដេ​ជា​ច្រើន​ឆ្នាំ​តទៅមុខ​ទៀតព្រោះពេលនេះតារាជ្រកក្រោម​ដំបូលផលិតកម្មចាស់វស្សាហ៍​ក្នុង​ស្រុក​មួយនេះបានចាត់ទុក​ពិសី ប្រៀប​ដូចជាថៅកែស្រីផលិតកម្មនេះទៅហើយ ទោះជានាង​មិន​ធ្លាប់​ប្រើអំណាចគាបសង្កត់​តារាណា​ម្នាក់ក្ដី៕

RELATED ARTICLES