ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមេសាឆ្នាំ២០២៣ថា ព្រៃទឹកភ្លៀងនៅលើដីជនជាតិដើមភាគតិចក្នុងតំបន់អាម៉ាហ្សូន(Amazon)របស់ប្រទេសប្រេស៊ីលអាច ការពារមនុស្សរាប់លាននាក់ពីជំងឺបេះដូង និងសួត ដោយការស្រូបយកការបំពុលបរិយាកាសហើយបើគិតពីទឹក ប្រាក់វិញព្រៃនេះអាចសន្សំប្រាក់ចំនួន២ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការចំណាយលើការថែទាំសុខភាព។
អត្ថបទនៅក្នុងទិនានុប្បវត្តិ Communications Earth & Environmentបានវាស់ស្ទង់សមត្ថភាពរបស់ព្រៃឈើក្នុង ការស្រូបផ្សែងពុលពីភ្លើងដែលមនុស្សបានកាប់រានសម្រាប់ធ្វើកសិកម្ម។

ពួកគេបាននិយាយថា ការវិភាគរួមគ្នានៃទិន្នន័យរយៈពេល ១០ឆ្នាំស្តីពីជំងឺ គម្របព្រៃឈើ និងការបំពុលបានរក ឃើញថា ព្រៃឈើដែលបានដុតបំផ្លាញក្នុងមួយហិកតាៗបង្កើតឱ្យមានការ ចំណាយលើសុខភាពចំនួន២លាន ដុល្លារក្នុងមួយឆ្នាំដោយសារតែការឆ្លងមេរោគសួត និងបេះដូង។
របាយកាណ៍ខាងលើបានប៉ាន់ប្រមាណថា ព្រៃឈើនៅក្នុងទឹកដីជនជាតិដើមភាគតិច បានស្រូបយកភាគល្អិត នៃការបំពុល និងបានការពារ ការឆ្លងជំងឺផ្លូវដង្ហើមនិងសរសៃឈាមបេះដូងដែលទាក់ទងនឹងផ្សែងចំនួន១៥លាន នាក់ក្នុងមួយឆ្នាំ។

ពួកគេបានសរសេរថាតំបន់ដែលរស់នៅជាមួយតំបន់ធំនៃព្រៃឈើមានការឆ្លងតិចជាងតំបន់ដែលមានគម្របព្រៃឈើទាប ដោយសាមានភាគល្អិតនៅក្នុងខ្យល់អាចកាត់បន្ថយដោយរុក្ខជាតិបៃតង។
តំបន់អាម៉ាហ្សូនគឺជាជម្រកពាក់កណ្តាលនៃព្រៃឈើត្រូពិចដែលនៅសល់លើពិភពលោក។ទឹកដីជនជាតិដើម ភាគតិចមានច្រើនជាងមួយភាគប្រាំនៃទឹកដីទាំងមូល។
ប្រធានាធិបតីឆ្វេងនិយមប្រេស៊ីលលោក Luiz Inacio Lula da Silva ដែលទើបចូលកាន់តំណែងនៅឆ្នាំនេះបាន ប្តេជ្ញាថានឹងផ្លាស់ប្តូរការបំផ្លិចបំផ្លាញបរិស្ថាន ៕