ខេត្តកណ្តាល ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗបានចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង អស់រយៈពេលប៉ុន្មាន ថ្ងៃមកហើយ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ចែកផ្លូវគ្នាដើររកសព្វកន្លែង តែគ្មានដំណឹងសោះ ទើបប្រ កាសរកកូនស្រីត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹងនោះ មានឈ្មោះហាន ស្រីលាភ អាយុ១៥ឆ្នាំ មានលំនៅ ភូមិ ស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល។ យុវតីរូបនេះ បានចេញបាត់ពីផ្ទះ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ។
ក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានឃើញ ឬបានស្គាល់ យុវតីដែលមានភិនភាគដូចក្នុងរូបថតនេះ សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០១៦ ៩៧ ៨៩ ២៩ និង ០១១ ៧២ ០១ ១៨ ដោយក្តីអនុគ្រោះ៕