ប្រទេសចិនបានបន្តសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួននៅជិតកោះតៃវ៉ាន់រយៈពេលបីថ្ងៃជាប់គ្នាកាលពីថ្ងៃចន្ទ ក្នុងការសងសឹកចំពោះជំនួបរបស់ប្រធានាធិបតីតៃវ៉ាន់ លោកសរីធីសៃអ៊ីងវេនជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកខេវីនម៉ាខាធីកាលពីសប្តាហ៍មុន។

កាលពីព្រឹកថ្ងៃច័ន្ទក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និង មានប្រតិកម្មដោយស្ងប់ស្ងាត់។កាលពីថ្ងៃចន្ទ ក្រសួងបានចុះបញ្ជីយន្តហោះចម្បាំងចំនួន ៥៩គ្រឿង និងនាវាចំនួន១១ គ្រឿងពីយោធាចិននៅម៉ោង ១០ ព្រឹក ក្នុងរយៈពេល ៤ម៉ោង។
ក្នុងចំណោមនោះ យន្តហោះចំនួន ៣៩ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់នៃច្រកសមុទ្រតៃវ៉ាន់ ហើយបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសភាគនិរតីរបស់តៃវ៉ាន់ដែលជាតំបន់ការពាររវាងរដ្ឋកោះ និងប្រទេសចិន។

កាលពីថ្ងៃច័ន្ទនេះដែរ កងនាវាចរទី៧ របស់សហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាត បំពាក់ដោយមីស៊ីលនាំផ្លូវ Arleigh Burke-class USS Milius (DDG 69) បាន ធ្វើនាវាចរណ៍ នៅក្នុងសមុទ្រចិនខាងត្បូង ក្បែរប្រជុំកោះ Spratly ស្របតាមច្បាប់អន្តរជាតិ។
កាលពីថ្ងៃចន្ទ ទី១០ ខែមេសា សហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភ ជុំវិញសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ ដោយនិយាយថាស្ថានភាពរបស់កោះនេះមិនគួរត្រូវបានផ្លាស់ប្តូរដោយកម្លាំងទេ.ការប្រើប្រាស់កម្លាំងនៅទីនោះ នឹងមានការប៉ះពាល់ជាសកល។
អ្នកនាំពាក្យគណៈកម្មាធិការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសលោកស្រី Nabila Massrali បាននិយាយថា យើងមានការព្រួយបារម្ភដោយការបង្កើនសកម្មភាពយោធារបស់កងទ័ពរំដោះប្រជាជនចិននៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញកោះតៃវ៉ាន់ជាមួយនឹងការលុកលុយនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ។

លោកស្រីបាននិយាយថាស្ថានភាពបច្ចុប្បន្នមិនគួរត្រូវបានផ្លាស់ប្តូរដោយឯកតោភាគីឬដោយកម្លាំងទេ។អស្ថិរភាពនៅក្នុងច្រកសមុទ្រដែលបណ្តាលមកពីការប្រើប្រាស់កម្លាំង នឹងមានផលប៉ះពាល់សេដ្ឋកិច្ច និងសន្តិសុខដ៏ធំសម្រាប់តំបន់ និងសកលលោក។
លោកស្រីបានបន្តថា វាជាគន្លឹះក្នុងការអនុវត្តការអត់ធ្មត់។ ភាពតានតឹងគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនាដ៏មានអត្ថន័យ និងបើកចំហ។ សហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួននឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕