Saturday, March 15, 2025
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា ពីថ្ងៃទី១២-១៨ មេសា មានភ្លៀង -ខ្យល់កន្ត្រាក់

អាកាសធាតុកម្ពុជា ពីថ្ងៃទី១២-១៨ មេសា មានភ្លៀង -ខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីជូន ដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នឹងមានភ្លៀងធ្លាក់ លាយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ ខាងមុខ កម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយ  ទៅមធ្យម គួបផ្សំនឹងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១- តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩អង្សាសេ

– ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួច។ បន្ទាប់ពីនោះបរិមាណភ្លៀង នឹងកើនឡើងក្នុងកម្រិតពីមធ្យម ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២- តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨អង្សាសេ

– ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង នឹងកើតឡើងក្នុងកម្រិតពីមធ្យម ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣- តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ

– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់…៕

RELATED ARTICLES