ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីជូន ដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នឹងមានភ្លៀងធ្លាក់ លាយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ ខាងមុខ កម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនឹងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១- តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩អង្សាសេ
– ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួច។ បន្ទាប់ពីនោះបរិមាណភ្លៀង នឹងកើនឡើងក្នុងកម្រិតពីមធ្យម ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២- តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨អង្សាសេ
– ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង នឹងកើតឡើងក្នុងកម្រិតពីមធ្យម ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣- តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់…៕