Saturday, March 15, 2025
Homeសន្ដិសុខសង្គមឪចាប់រំលោភ៣ឆ្នាំ ទើបកូនស្រីប្រាប់យាយ

ឪចាប់រំលោភ៣ឆ្នាំ ទើបកូនស្រីប្រាប់យាយ

បន្ទាយមានជ័យ ៖ បុរសល្មោភកាមម្នាក់ បានបែកគំនិតចាប់រំលោភកូនស្រីបង្កើតខ្លួនឯងអស់រយៈពេល៣ឆ្នាំ តាំងពីកូនស្រីមានអាយុ៩ឆ្នាំ រហូតដល់សព្វថ្ងៃកូនស្រីមានវ័យ ១១ឆ្នាំ  នៅតែបន្តចាប់រំលោភជាបន្តបន្ទាប់ រហូតធ្វើឱ្យកូនស្រីភ័យខ្លាច ទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយប្រាប់ជីដូន ប្តឹងសមត្ថកិច្ចចាប់អូសកឪពុកតិរច្ឆាន យកទៅចាត់ការតាមច្បាប់។

ករណីឪពុកបង្កើតចាប់រំលោភកូនស្រីនេះ បានកើតឡើង អស់រយៈពេល ៣ឆ្នាំមកហើយ និងលើកចុងក្រោយ កើតឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ រហូតមកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រោយពីរឿងរ៉ាវបានបែកធ្លាយ និងទទួលបានពាក្យ បណ្តឹងពីជនរងគ្រោះ ទើបកម្លាំងអាវុធហត្ថបានចុះឃាត់ខ្លួនជនសង្ស័យជាឪពុក យកមកសាកសួរ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទឹម សាមឌី អាយុ ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកក្មេងស្រីរងគ្រោះ មាន ឈ្មោះ ឌ.ស.ល អាយុ១១ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។

លោកនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីឈ្មោះទឹម តុលា ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ត្រូវជាអ៊ំបង្កើតរបស់ ក្មេងស្រី រងគ្រោះ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះទឹម សាមឌី ថាបានចាប់រំលោភកូនស្រីបង្កើតខ្លួនឯង (ក្មេងស្រីរង គ្រោះ) តាំងពីទើបនឹងមានអាយុ៩ឆ្នាំ  រហូតដល់កូនស្រីមានវ័យ១១ឆ្នាំ។

យោងតាមពាក្យបណ្តឹងខាងលើ ក្មេងស្រីរងគ្រោះ បានដាច់ចិត្តបង្ហើបប្រាប់យាយ និងអ៊ំប្រុសរបស់ខ្លួន កាលពីថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៣ កាលដែលនាងទៅលេងផ្ទះយាយ នៅខេត្តពោធិ៍សាត់ ហើយយំស្រែកមិន ព្រមត្រឡប់ មកផ្ទះវិញ ព្រោះខ្លាចឪពុកបង្កើតធ្វើបាប (រំលោភ) ទៀត។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុក មកកាន់មូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរចម្លើយ ជនសង្ស័យ បានបដិសេធ ពុំព្រមទទួលស្គាល់កំហុសនៅទេ តែទោះបីជាយ៉ាង ណា បន្ទាប់ពីសួរចម្លើយរួច ជនសង្ស័យ ត្រូវបានបញ្ជូនបន្តទៅកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បី ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា ការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអា ជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES