ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក មន្រ្ដីរាជការរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៩ និងថ្នាក់ដឹកនាំភូមិ ទាំង ៩០ភូមិ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានលើកសរសើរដល់ក្រុមប្រឹក្សាស្រុក មន្រ្ដីរាជការ រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំទាំ៩ និងថ្នាក់ដឹកនាំភូមិទាំង ៩០ភូមិ ក្នុងស្រុកសាមគ្គីមានជ័យ ដែលបានខិតខំបំពេញការងារបម្រើជាតិ និងប្រជាជន និងដោះស្រាយរាល់សំណូមពរនិងបញ្ហាផ្សេងៗនៅមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឲ្យកាន់តែប្រសើរឡើង។
ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញមន្ត្រីទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើប្រជាជន តាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលសម្តេច តែងណែនាំជារឿយថា «មន្ត្រីជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ»៕