ក្លឹបBarcelona បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានធានាទឹកប្រាក់ចំនួន១,៦ពាន់លានដុល្លារ ក្នុងការផ្តល់មូលនិធិសម្រាប់ផែនការអភិវឌ្ឍន៍ឡើងវិញ ហើយនឹងចាប់ផ្តើមជួសជុលកីឡដ្ឋាន Camp Nou នៅថ្ងៃទី 1ខែមិថុនា។
ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ទាំងនេះបានមកពីកិច្ចព្រមព្រៀងជាមួយអ្នកវិនិយោគចំនួន២០ដែលនឹងទទួលបានការទូទាត់សងក្នុងរយៈពេលពី៥ ទៅ ២៤ឆ្នាំ។Barcelonaបាននិយាយថាពួកគេនឹងចាប់ផ្តើមសងប្រាក់កម្ចីវិញនៅពេលដែលការងារនេះត្រូវបានបញ្ចប់។
ក្លឹបបាននិយាយថាពួកគេរំពឹងថាការងារនៅលើទឹកដី Camp Nou នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦ ។ ក្រុមឈុតធំបុរសរបស់Barcelonaនឹងលេងនៅពហុកីឡដ្ឋានអូឡាំពិកនៅលើកោះ Montjuic មុនពេលត្រលប់មកវិញក្នុងរដូវកាល២០២៤-២៥ ទៅកាន់កីឡដ្ឋាន Camp Nou បើទោះជាវាមិនទាន់បានបញ្ចប់ពេញលេញក៏ដោយ។
Barcelona កំពុងធ្វើត្រាប់តាមគូប្រជែងសំខាន់របស់អេស្ប៉ាញ Real Madrid ដែលបានចាប់ផ្តើមការជួសជុល
កីឡដ្ឋាន Bernabeu ចុងក្រោយរបស់ពួកគេក្នុងឆ្នាំ២០១៩។
ក្លឹបកំពុងងើបចេញពីវិបត្តិហិរញ្ញវត្ថុដែលនាំឱ្យមានការខាតបង់ចំនួនជាង៥០០លានដុល្លារក្នុងឆ្នាំ ២០២០-២១ដែលនាំឱ្យមានការចាកចេញរបស់អ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលគឺកីឡាករ Lionel Messi ។
កាលពីរដូវក្តៅមុន ក្លឹបបានរៃអង្គាសប្រាក់បានប្រហែលជាង៨២៣លានដុល្លារ ដោយលក់ ២៥ភាគរយនៃសិទ្ធិទូរទស្សន៍ La Liga របស់ពួកគេសម្រាប់រយៈពេល២៥ឆ្នាំខាងមុខ និង ៤៩ ភាគរយនៃ Barca Studios របស់ខ្លួន៕