ពានរង្វាន់យូហ្វាឆេមពានលីកត្រូវបានដាក់តាំងបង្ហាញក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីសម្រាប់ការទស្សនារបស់អ្នកគាំទ្រ មុនពេលទីក្រុងនេះនឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២៣ នៅខែមិថុនា។
Asli Onder មន្ត្រីទីផ្សារនៃភេសជ្ជៈ PepsiCo ដែលឧបត្ថម្ភការប្រកួត ឆេមពានលីកបាននិយាយថា ពាននេះនឹង ដាក់បង្ហាញនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដូច្នេះអ្នកគាំទ្រនឹងមានឱកាសថតរូបរបស់ពួកគេ ។
ពានរង្វាន់ ឆេមពានលីកដែលមានកម្ពស់ ៧៣,៥សង់ទីម៉ែត្រ និងទម្ងន់៧,៥គីឡូក្រាមនឹងបន្តដាក់ បង្ហាញសម្រាប់ ការថតរូបរហូតដល់ម៉ោង១៨ ថ្ងៃសុក្រនៅលើវេទិកាមួយនៅមុខផ្សារទំនើប ។
លោកស្រី Onder បាននិយាយថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ ឆេមពានលីកនឹងធ្វើឡើងនៅទីក្រុង អ៊ីស្តង់ប៊ុលក្នុងខួប 100 ឆ្នាំនៃសាធារណរដ្ឋតួកគី។ វាមានរយៈពេល ១៨ឆ្នាំហើយចាប់តាំងពីការប្រកួតវគ្គផ្តាច់ ព្រ័ត្រដ៏គួរឱ្យរំភើប និងមិនអាចបំភ្លេចបានត្រូវបានលេងនៅទីក្រុងអ៊ីស្តង់ប៊ុល។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ ឆេមពានលីកឆ្នាំ ២០២៣ត្រូវបានគេគ្រោងនឹងធ្វើនៅថ្ងៃទី ១០ខែមិថុនា នៅកី ឡដ្ឋាន Ataturk នៃទីក្រុងអ៊ីស្តង់ប៊ុល ដែលពីមុនធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០០៥ ដែល Liverpool របស់អង់ គ្លេសបានត្រលប់មកប្រកួតជាមួយនឹងក្រុម Milanរបស់អ៊ីតាលីដើម្បីឈ្នះពានរង្វាន់ក្លឹបលំដាប់កំពូលរបស់ទ្វីប អឺរ៉ុប៕