លោក Sheikh Jassim Bin Hamad Al Thani ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតា គ្រោងនឹងដាក់សំ ណើដេញថ្លៃលើកទីបីដែលមានទឹកប្រាក់តិចជាង ៦,២៨ពាន់លានដុល្លារ សម្រាប់ក្លឹបបាល់ទាត់អង់គ្លេស Manchester United នៅថ្ងៃផុតកំណត់ថ្ងៃសុក្រ។
របាយការណ៍បានបន្ថែមថា ធនាគារិកកាតាមានបំណងទិញ ១០០%នៃក្លឹបហើយការដេញថ្លៃរបស់ គាត់គឺតិច ជាងតម្លៃស្នើសុំ៧ពាន់លានដុល្លារដែលកំណត់ដោយម្ចាស់បច្ចុប្បន្នរបស់គ្រួគ្រួសារលោកGlazer ។ក្លឹបបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេពេលទាក់ទងដោយអ្នកសារព័ត៌មានរ៉យទ័រ។ផ្នែកតូចមួយនៃភាគហ៊ុនរបស់ក្លឹបត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនញូវយ៉ក។ តម្លៃទីផ្សាររបស់ក្រុមហ៊ុនគឺ ប្រហែល ៣,៤ពាន់លានដុល្លារគិតត្រឹមថ្ងៃបិទកាលពីថ្ងៃព្រហស្បតិ៍។
កាលពីខែមីនា សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា Sheikh Jassim បានដាក់ពាក្យដេញថ្លៃជាលើកទីពីរដើម្បី ទិញក្លឹប។ ស្ថាបនិកនៃអ្នកផលិតសារធាតុគីមី INEOS លោក Jim Ratcliffe ក៏បានដាក់ដេញថ្លៃសម្រាប់ក្លឹបនេះ ផងដែរកាលពីខែកុម្ភៈ៕