ក្លឹបDortmundបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាប្រធានក្រុមរបស់ពួកគេ Marco Reus បានបន្តកិច្ចសន្យារបស់ គាត់ជាមួយក្លឹបរហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយ។
នាយកប្រតិបត្តិក្លឹបDortmund លោក Hans-Joachim Watzke បានពណ៌នាReusថាជាកីឡាករដែលសក្តិសម បំផុតរបស់ក្លឹប។
Reus បាននិយាយបន្ទាប់ពីពិធីចុះហត្ថលេខាថាក្នុងនាមជាក្រុមមួយ យើងក៏ដូចអ្នកគាំទ្ររបស់យើងទាំងអស់ដែរ – មានគោលដៅធំមួយនៅក្នុងគំនិតរបស់យើងនៅពេលនេះ គឺផ្តោតអារម្មណ៍ទាំងស្រុងចង់ក្លាយជាម្ចាស់ជើង ឯក អាល្លឺម៉ង់។លើសពីនេះខ្ញុំនៅតែចង់ធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ក្លឹបដែលខ្ញុំបានចំណាយពេលជាងពាក់កណ្តាលជីវិតរបស់ខ្ញុំ។លោកបានបន្ថែមថាវានៅតែគ្មានអ្វីល្អសម្រាប់ខ្ញុំជាងការស៊ុតបាល់បញ្ចូលទីនៅចំពោះមុខអ្នកគាំទ្រដ៏ល្អបំផុតនៅក្នុងពិភពលោកនៅក្នុងកីឡដ្ឋានដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក និងការអបអរសាទរជ័យជម្នះជាមួយគ្នា ។
ចូលរួមជាមួយក្លឹប Dortmund ក្នុងឆ្នាំ ២០១២កីឡាករ Reus វ័យ ៣៣ ឆ្នាំស៊ុតបញ្ចូលទីបាន ១៦១ គ្រាប់ក្នុងការ បង្ហាញខ្លួន ៣៨២ ដង និងបានជួយក្រុម Dortmund ឈ្នះពានរង្វាន់ អាល្លឺម៉ង់ខាប់ចំនួនពីរ និងពានរង្វាន់អាល្លឺ ម៉ង់ខាប់ចំនួនបី។
គាត់បានដឹកនាំក្លឹប ប៊ុនដេស្លីហ្គា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ យូហ្វាឆេមពានលីកឆ្នាំ ២០១៣ដែលបានបញ្ចប់ក្នុង លទ្ធផល ចាញ់Bayern ២-១ នៅកីឡដ្ឋាន Wembley ។ក្លឹបDortmund កំពុងឈរកំពូលតារាង ប៊ុនដេស្លីហ្គា ដោយមាន ៦០ ពិន្ទុនាំមុខក្រុមលេខ២Bayern មួយពិន្ទុ៕