ភ្នំពេញ៖ស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានធ្វើឲ្យអ្នកសិល្បៈរួមអាជីព និងFan របស់នាងតាមដានខ្លាំងកាលដើមខែ៣ ព្រោះតែនាងបានបណ្ដើរបុរសម្នាក់ជាចំហទៅជួបមិត្តភក្ដិដែលសកម្មភានាងនិងប្រុសនោះគឺដូចគូស្នេហ៍តែម្ដង ព្រោះជិះរថយន្ដនិងញាំអាហារតែ២នាក់។ម្យាងគេចាប់អារម្មណ៍ថាការបញ្ចេញមុខប្រុសនោះគឺកើតមានក្រោយពីមានព័តមានថាស្រីនាថ ត្រូវដល់ពេលរៀបការប្ដីនៅឆ្នាំ២០២៣ នេះហើយដែលតាមការសន្យារបស់នាងចំពោះឪពុកថានឹងបញ្ចប់ភាពនៅលីវត្រឹមអាយុ៣០ឆ្នាំ ហេតុនេះគេជឿរថាតារាសាន់ដេនាំគូស្នេហ៍ទៅជួបអ្នករួមអាជីព ជាការជូនដំណឹងពីពិធីមង្គលការរបស់នាងជាមុន។ប៉ុន្ដែដោយសារតែមានការសួនាំពីពួកម៉ាក ,អ្នកជិតដិត និង សារព័តមានច្រើនពីរឿងបុរសនោះដែលគេដាក់សង្ស័យថាជាអនាគតស្វាមីនាងនោះទើបជាង១ខែចុង ក្រោយ នេះ ស្រីនាថ លែងបណ្ដើរប្រុសនោះជាចំហទៅជួបអ្នកណាក្រៅពីសាច់ញាត្តិជិតដិតរបស់នាងទៀតហើយព្រោះ តែទោះជានាងប្រឹងនិយាយថាបុរសនោះមិនមែនជាសង្សារនាងយ៉ាងម៉េចក៍គ្មានអ្នកណាគេជឿរជាក់លើនាង ដែរ។

យ៉ាងណាស្រីនាថ ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងដែរថាបើសិនជាប្រុសនោះជាម្ចាស់ចិត្តនាងមែន ម្លេះនាង នឹងមិនបណ្ដើរឲ្យគេស្គាល់ជាសាធារណៈបែបនេះជាដាច់ខាត ពោលគឺជ្រើសផ្លូវលាក់មុខបណ្ដូលចិត្តហើយ។នាងថាបុរសវ័យខ្ទង់ក្បែរ៤០ឆ្នាំ នោះជាសាច់ញាត្តិរបស់នាងប៉ុន្ដែនាងមិនប្រាប់ថាត្រូវជាបងប្អូនយ៉ាងម៉េចនោះទេ ដោយគ្រាន់តែថារូបនាងស្រ្ដីម្នាក់ងត្រូវធ្វើការជួបគេច្រើន អីចឹងបើមានបងប្អូនជួយអាចសម្រួលដល់ការងាររបស់នាងបានខ្លះជារឿងល្អ។

គូររំលឹកថាអ៊ី វ៉ា ធ្លាប់ត្រូវបានលោកអ៊ូ វ៉ាវ ហៅ អ៊ូ ចន្ថា ដែលជាឪពុកនាងនោះបានជម្រុញឲ្យនាងរៀបការ ប្ដីរយៈពេល៣ឆ្នាំចុងក្រោយនេះ ដើម្បីឲ្យកូនប្រសាររបស់លោកបានជួយសម្រួលការងារគាត់ដឹកជូនអ៊ីវ៉ា ទៅច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយ។តែអ៊ីវ៉ា បានតបទៅឪពុកវិញថានាងចង់រៀបការនៅអាយុ គម្រប់៣០ឆ្នាំ ពោលគឺនៅឆ្នាំនេះ តែចូលដល់ចុងខែ៤នេះបែជានាងនៅមិនទាន់ ច្បាស់លាស់ទៅ វិញទើបនាំ ឲ្យលោកវ៉ាវ មិនសូវសប្បាយចិត្តឡើយ។មូលហេតុដែលស្រីនាថ អូសក្រឡារឿងរៀបការប្ដីបែបនេះដោយ សារតែនាងខ្លាចអាជីពចម្រៀងធ្លាក់ចុះដូចរៀមច្បងមួយចំនួន ប៉ុន្ដែលោកចន្ថា យល់ថាទស្សនិកជននៅតែគាំទ្រដដែល ឲ្យតែតារាមានសម្ថភាពពិតប្រាកដ ហេតុនេះលោកមិនបារម្ភច្រើនទេ។ដោយឡែកFan ខ្លះសង្ស័យ ថាស្រីនាថ នៅមិនទាន់ច្បាស់លាស់ជាមួយគូស្នេហ៍ទើបនាងចង់ពន្យាពេលធ្វើកូនក្រមុំ ដែលហាក់ជំទាស់ទៅ និងបំណងឪពុកបែបនេះ។

អ៊ី វ៉ា បានបង្ហើបកាលពីដើមឆ្នាំ២០២០ ថានាងស្វែងយល់ចិត្តបុរសម្នាក់ដែលធ្វើការពាក់ព័ន្ធវិស័យកីឡារ តែជាង ២ឆ្នាំនាងមិនព្រមបញ្ចេញប្រុសនោះឲ្យគេស្គាល់ឡើយពោលគឺទើបតែនៅដើមខែមីនា ឆ្នាំ២០២៣ ទេ ទើបនាង ចាប់ផ្ដើមដើរជាមួយបុរសម្នាក់ដែលគេសង្ស័យថាជាគូស្នេហ៍ទៅជួបអ្នករួមការងារ។ទោះជាអ៊ីវ៉ា ហាក់នៅរារែក ចិត្ដក្នុងការបង្ហាញមុខម្ចាស់ចិត្តក្ដី តែច្បាស់ណាស់ថាបុរសដែលនាងទុកចិត្តនោះមិនមែនជាលោក”ប”កូនមន្រ្ដីធំ ផ្កាយ៣ ដែលប្រេះឆាស្នេហ៍កាលពីឆ្នាំ២០១៣ នោះឡើយ។ឪពុកអ៊ីវ៉ា ធ្លាប់ដាក់ល័ក្ខខណ្ឌថាបុរសណាក៍អាចចូលចែចូវកូនស្រីគាត់បានដែរ លើកលែងតែប្រុសម្នាក់គត់ដែលផ្ទះលោកមិនស្វាគមន៍ជាដាច់ខាតនោះគឺ”ប្ដីគេ”។ដោយឡែកទាក់ទងថៅកែក្លឹបនិងហាងបញ្ចាំនៅសៀមរាប នោះទោះជាស្រីនាថ មិនដែលបង្ហាញសញ្ញាផ្សះ ផ្សារស្នេហ៍ជាថ្មីរយៈពេលជិត១០ឆ្នាំក្ដី តែលោកនៅតែពេញចិត្តនាងដូចមុនដដែល ហើយមិនដែលសម្លឹងឃើញ តារាណាអាចជំនួសនាងបានទៀតផង។ប៉ុន្ដែស្នេហានេះមិនអាចដូចដើមបាននោះទេ ព្រោះតាមព័តមានថាអ៊ីវ៉ា ឆ្អែតចិត្តលោកថៅកែប្រចណ្ឌនាងហួងហែងខ្លាំងពេកទើបនាងផាត់ចេញពីបេះដូង។

ក្រៅពីអ៊ីវ៉ា តារាដែលមានឪពុកតាមការពារជាប្រចាំស្ទើតែរាល់សកម្មភាពសិល្បៈរបស់ពួកគេមានដូចជាស្រី ស្អាតសុខ ពិសី ,រ៉េត ស៊ូហ្សាណា ,លីនដា និងអ៊ុង នីនិច្ច ជាដើម។ទស្សនិកជនរងចាំមើលថាអ៊ីវ៉ា និងរៀមច្បង សុខ ពិសី ដែលសុទ្ធតែត្រូវបានឪពុកជម្រុញឲ្យរៀបការប្ដីដូចគ្នានោះ តារាទាំង២ដួងនេះ១ណានឹងដឹកដៃកំពូល ស្នេហ៍ក្រាបផ្ទឹមមុន?