Tuesday, July 8, 2025
Homeតារាខ្មែរអ៊ីវ៉ា ៖លែងបណ្ដើរបុរសចម្លែកទៀតហើយ!

អ៊ីវ៉ា ៖លែងបណ្ដើរបុរសចម្លែកទៀតហើយ!

ភ្នំពេញ៖ស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានធ្វើឲ្យអ្នកសិល្បៈរួមអាជីព និងFan របស់នាង​តាម​​ដាន​ខ្លាំងកាល​ដើមខែ៣ ព្រោះតែនាងបានបណ្ដើរបុរសម្នាក់ជាចំហទៅជួប​មិត្តភក្ដិដែល​សកម្មភានាងនិងប្រុស​នោះគឺដូចគូ​ស្នេហ៍​តែម្ដង ព្រោះជិះរថយន្ដនិងញាំអាហារតែ​២នាក់។​ម្យាងគេចាប់អារម្មណ៍ថា​ការបញ្ចេញមុខប្រុស​នោះគឺ​កើតមានក្រោយពី​មានព័តមានថា​ស្រី​នាថ ត្រូវដល់​ពេលរៀប​ការប្ដីនៅឆ្នាំ២០២៣ នេះហើយដែលតាមការ​សន្យា​របស់​នាងចំពោះ​ឪពុកថា​នឹង​បញ្ចប់​​​ភាពនៅលីវត្រឹមអាយុ៣០ឆ្នាំ ហេតុនេះគេជឿរថាតារាសាន់ដេនាំគូស្នេហ៍​ទៅ​ជួបអ្នក​រួម​អាជីព ជាការជូនដំណឹងពីពិធីមង្គលការរបស់នាងជាមុន។ប៉ុន្ដែដោយ​សារតែ​មាន​ការសួនាំពី​ពួកម៉ាក ,អ្នកជិតដិត និង សារព័តមានច្រើនពីរឿង​បុរសនោះដែល​គេដាក់​សង្ស័យ​​ថាជាអនា​គត​​ស្វាមីនាងនោះទើប​ជាង១​ខែចុង ក្រោយ នេះ ស្រីនាថ លែងបណ្ដើរ​ប្រុសនោះជាចំហទៅជួបអ្នកណា​ក្រៅពី​សាច់ញាត្តិជិតដិតរបស់នាង​ទៀតហើយព្រោះ តែ​ទោះជានាងប្រឹងនិយាយថាបុរសនោះ​មិនមែនជាសង្សារ​នាងយ៉ាងម៉េចក៍គ្មានអ្នក​ណាគេ​ជឿរ​ជាក់លើនាង ដែរ។

យ៉ាងណាស្រីនាថ ក៍ធ្លាប់​ប្រាប់​អ្នកយកព័តមានយើងដែរថាបើសិន​ជាប្រុស​នោះជាម្ចាស់ចិត្តនាងមែន ម្លេះនាង នឹងមិន​បណ្ដើរឲ្យគេស្គាល់ជាសាធារណៈ​បែបនេះជា​ដាច់​ខាត ពោលគឺជ្រើសផ្លូវលាក់​មុខបណ្ដូលចិត្ត​ហើយ។នាងថាបុរសវ័យខ្ទង់ក្បែរ៤០ឆ្នាំ នោះ​ជា​សាច់ញាត្តិរបស់នាងប៉ុន្ដែនាងមិនប្រាប់​ថាត្រូវជា​បងប្អូនយ៉ាងម៉េចនោះទេ ដោយគ្រាន់តែថា​រូបនាងស្រ្ដីម្នាក់ងត្រូវធ្វើការជួបគេច្រើន អីចឹងបើមាន​បង​ប្អូនជួយអាចសម្រួលដល់ការ​ងារ​របស់នាងបានខ្លះជារឿងល្អ។

 គូររំលឹកថាអ៊ី វ៉ា ធ្លាប់ត្រូវបានលោកអ៊ូ វ៉ាវ ហៅ អ៊ូ ចន្ថា ដែលជាឪពុកនាងនោះ​បាន​ជម្រុញ​ឲ្យនាងរៀបការ ប្ដីរយៈពេល៣ឆ្នាំចុងក្រោយនេះ ដើម្បីឲ្យកូនប្រសាររបស់លោកបាន​ជួយសម្រួលការងារគាត់ដឹកជូនអ៊ីវ៉ា ទៅច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយ។តែអ៊ីវ៉ា បានតបទៅឪពុកវិញថានាងចង់រៀបការនៅអាយុ គម្រប់៣០ឆ្នាំ ពោលគឺនៅឆ្នាំនេះ តែ​ចូល​ដល់​ចុងខែ៤នេះបែជានាងនៅមិនទាន់ ច្បាស់លាស់ទៅ វិញទើបនាំ ឲ្យលោកវ៉ាវ មិនសូវ​សប្បា​យ​ចិត្តឡើយ។មូលហេតុដែលស្រីនាថ អូសក្រឡារឿងរៀបការប្ដីបែបនេះដោយ សារតែនាង​ខ្លាច​អាជីព​ចម្រៀងធ្លាក់ចុះដូចរៀមច្បងមួយចំនួន ប៉ុន្ដែលោកចន្ថា យល់ថាទស្សនិកជន​នៅតែ​គាំទ្រដដែល ឲ្យតែតារាមានសម្ថភាពពិតប្រាកដ ហេតុនេះលោកមិនបារម្ភច្រើន​ទេ។​ដោយ​ឡែកFan ខ្លះសង្ស័យ ថាស្រីនាថ នៅមិនទាន់ច្បាស់លាស់ជាមួយគូស្នេហ៍ទើបនាងចង់​ពន្យា​ពេល​​​ធ្វើកូនក្រមុំ ដែលហាក់ជំទាស់ទៅ និងបំណងឪពុកបែបនេះ។

 អ៊ី វ៉ា បានបង្ហើបកាលពីដើមឆ្នាំ២០២០ ថានាងស្វែងយល់ចិត្តបុរសម្នាក់ដែលធ្វើការ​ពាក់​​​ព័ន្ធ​​វិស័យ​កីឡារ តែជាង ២ឆ្នាំនាងមិនព្រមបញ្ចេញប្រុសនោះឲ្យគេ​ស្គាល់ឡើយពោល​គឺ​ទើបតែ​នៅដើមខែមីនា ឆ្នាំ២០២៣ ទេ ទើបនាង ចាប់ផ្ដើមដើរជាមួយបុរសម្នាក់ដែល​គេសង្ស័​យ​​ថាជាគូ​ស្នេហ៍​ទៅជួបអ្នករួមការងារ។ទោះជាអ៊ីវ៉ា ហាក់នៅរារែក ចិត្ដក្នុងការបង្ហាញ​មុខ​ម្ចាស់​ចិត្តក្ដី តែច្បាស់ណាស់ថាបុរសដែលនាងទុកចិត្តនោះមិនមែនជាលោក”ប”កូនមន្រ្ដីធំ ផ្កាយ៣ ដែល​ប្រេះឆាស្នេហ៍កាលពីឆ្នាំ២០១៣ នោះឡើយ។ឪពុកអ៊ីវ៉ា ធ្លាប់ដាក់ល័ក្ខខណ្ឌថា​បុរស​ណា​ក៍​អាច​ចូលចែចូវកូនស្រីគាត់បានដែរ លើកលែងតែប្រុសម្នាក់គត់ដែលផ្ទះលោកមិន​ស្វាគមន៍​ជា​ដាច់​ខាតនោះគឺ”ប្ដីគេ”។ដោយឡែកទាក់ទងថៅកែក្លឹបនិងហាងបញ្ចាំនៅសៀមរាប នោះ​ទោះ​ជាស្រីនាថ មិនដែលបង្ហាញសញ្ញាផ្សះ ផ្សារស្នេហ៍ជាថ្មីរយៈពេលជិត១០ឆ្នាំក្ដី តែលោក​នៅ​តែ​ពេញ​ចិត្តនាងដូច​មុនដដែល ហើយមិនដែលសម្លឹងឃើញ តារាណាអាចជំនួសនាងបាន​ទៀត​ផង។ប៉ុន្ដែស្នេហានេះមិន​អាច​​ដូចដើមបាននោះទេ ព្រោះតាមព័តមានថាអ៊ីវ៉ា ឆ្អែតចិត្ត​លោកថៅកែ​​ប្រចណ្ឌនាងហួង​ហែងខ្លាំង​ពេកទើបនាងផាត់ចេញពីបេះដូង។

 ក្រៅពីអ៊ីវ៉ា តារាដែលមានឪពុកតាមការពារជាប្រចាំស្ទើតែរាល់សកម្ម​ភាពសិល្បៈរបស់​ពួកគេមានដូចជាស្រី ស្អាតសុខ ពិសី ,រ៉េត ស៊ូហ្សាណា ,លីនដា និងអ៊ុង នីនិច្ច ជាដើម។ទស្ស​និក​ជនរងចាំមើលថាអ៊ីវ៉ា និងរៀមច្បង សុខ ពិសី ដែលសុទ្ធតែត្រូវបានឪពុកជម្រុញឲ្យរៀបការ​ប្ដីដូចគ្នានោះ តារាទាំង២ដួងនេះ១ណានឹងដឹកដៃកំពូល ស្នេហ៍ក្រាបផ្ទឹមមុន?

                                                                                             

RELATED ARTICLES