Tuesday, July 8, 2025
Homeតារាខ្មែរលោកសាន ផានិត ៖ថាខេមរៈ សិរីមន្ដ ប្រែប្រួល​ច្រើន​ក្រោយឡើងឧកញ៉ា

លោកសាន ផានិត ៖ថាខេមរៈ សិរីមន្ដ ប្រែប្រួល​ច្រើន​ក្រោយឡើងឧកញ៉ា

ភ្នំពេញ៖លោកសាន ផានិត ដែលជាប់រហ័សនាមថាជា”ឧកញ៉ាក្បាលគីប”​នោះបានបញ្ចេញ​សារ​​អម​ដោយរូប​ភាពតារាចម្រៀងរ៉េបលោកវណ្ណដា ចាប់ដៃលោកខាន់ ជេមស៍ និងខេមរៈ សិរីមន្ដ ដែលអង្គុយលើកៅអីជ័រ​ក្នុង​កម្មវិធីហាត់​សមចម្រៀងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម​កាលពីពេលថ្មីៗនេះដោយអតីតតារា​U2 រូបនេះសង្កត់​ថា​”ពិចារណាតាមការគួរ ឈក្បែរ​វណ្ណដា មើលទៅហាក់​ដូចជា​មាន​វត្តមានចាស់ទុំព្រិទ្ធាចារ្យតន្ត្រីបុរាណ​ផង​ដែរ​នោះ​សង្គម​ទាំងមូលប្រហែលជាមិនប្រកាន់​ទេសំរាប់សិល្បៈករខ្មែរដោយសា​រតែភាគច្រើនពួកគាត់កើត​ចេញមក​ពីគ្រួសារអ្នកក្រីក្រតស៊ូឡើងមកយ៉ាងលំបាកនិងរៀនសូត្រមិនបានខ្ពង់ខ្ពស់ ម្យាង​ឡូវវពួក​គាត់ចូល​ទៅក្នុងក្រុម​គ្រួ​សារ TOP MMO ឡើងView ស្អីនុះទៀត ទ្រង់ឈឺក្រ​លៀន​ប៊ូសក្លៀកតិចហើយ អាចពិបាក​ក្រោក​ឈតិច​ខ្លាច​បាក់ភ្លីអាវ កុំប្រកាន់! នឹងលំដាប់​វណ្ណដា ​ផង​ទំរាំតែសាន ផានិត និង ម៉ូន ម៉ារ៉ាទៀតដឹងយ៉ាងម៉េចទៅ ! មិនហ៊ាន​ដើរទៅក្បែរ​ទេនិយាយ​ត្រង់​​!”។

 ក្រោយលោកសាន ផានិត បង្ហោះសំណេរបែបនេះធ្វើឲ្យមានការជជែកគ្នាយ៉ាង​ច្រើន​ពី​អ្នកលេងបណ្ដាញសង្គម​ថាលោកផានិត ចង់សំដៅដល់លោកខាន់ ជេមស៍ ឬខេមរៈ សិរីមន្ដ ដែលខ្លាចខូចភ្លឺអាវ មិនហ៊ានក្រោកពី​កៅអី​ទៅចាប់ដៃសិស្សប្អូនលោកវណ្ណដា នោះ?

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកសាន ផានិត កាលពីរសៀលថ្ងៃទី៣ ឧស​ភា ហើយត្រូវបាន​លោកនិ​យាយ​យ៉ាងខ្លីថារឿងមួយនេះលោក​សុំមិនបកស្រាយឡើយ។ប៉ុន្ដែ​លោកផានិត បានលើកឡើងថាដោយសារ​តែលោកជាអ្នកចម្រៀងម្នាក់​ដែលមានបទពិ​សោធ​ន៍​រាប់ឆ្នាំទៅហើយអីចឹងលោកដឹងថាតារាគឺStyle របស់គេពាក់​វែន​តាហ្នឹងឯង ហេតុនេះ​ពេល​ជួប​គ្នាមិនបាច់ដោះវ៉ែនតាក៍បាន។លោក​នៅតែអះ​អាង​ថាមើលតាមរូបភាពនោះ​មានចាស់​ទុំ​ព្រិទ្ធាចារ្យតន្ត្រីបុរាណម្នាក់ដើរក្បែវណ្ណដា ដែរ ហេតុ​នេះ​ហើយលោកអាចដឹងថាតាមពិតតារា​រ៉េបរូប​នេះអាចលើក​ដៃសំពះរៀមច្បងទាំងពីរដែល​អង្គុយលើកៅអីនោះតាំងពីចម្ងាយម្លេះ ហេតុនេះហើយទើបលោក​គ្មាន​ពាក្យណាផ្សេងប្រើ​ក្រៅពីលើកឡើងថាទ្រង់ឈឺក្រលៀន​ប៊ូស​ក្លៀក​តិចហើយ អាចពិបាកក្រោកឈ​តិចខ្លាច​បាក់​ភ្លីអាវ កុំប្រកាន់…”។តែលោកថាមិនអាច​ប្រាប់​បាន​ថាលោកនិយាយ​ពាក្យនេះឡើងចង់សំដៅ​ទៅដល់តារា​ណា​ម្នាក់ទេ គឺសុំមិន​ធ្វើអត្ថា​ធិប្បាយ។ជាមួយគ្នានេះដែរលោកផានិត ថានេះមិនមែនជាចឬករបស់ខាន់ ជេមស៍ នោះទេ ព្រោះតាមលោកស្គាល់សិស្សប្អូនរូបនេះច្បាស់គេមិនមែនជាមនុស្សបែបនេះឡើយពីមុន ព្រោះ​​​​​លោក​ជេមស៍ ជាមនុស្សមានសីលធ័មល្អម្នាក់…។

 ដោយឡែកនៅពេលដែលអ្នកយកព័តមានយើងសាកសួរពីទំនាក់ទំនងរបស់លោកសាន ផា​និត ជាមួយលោក​ខេមរៈ សិរីមន្ដ ដែលធ្លាប់ច្រៀងនៅU2 ជាមួយគ្នាពីមុន ហើយពេល​នេះ​​លោក​ប៊ុនថៃ ឡើងជាឧកញ៉ា​បានជាង​១ឆ្នាំ​​ទៅហើយថាតើមានទំនាក់​ទំនងគ្នាដូចដើមឬយ៉ាង​ណា​នោះ​លោកថាលោកសិរីមន្ដ មានការប្រែប្រួលច្រើន​ក្រោយក្លាយជាឧកញ៉ានេះ​។លោកផា​និត រៀបរាប់ថានៅថ្ងៃសម្ពោធហាងប្រេនក្បាលគីប តាខ្មៅ២ នាក្រុងតាខ្មៅ​កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នោះលោកក៍បានឆាតតាមTelegram មុនថ្ងៃកម្មវិធីមកដល់ទៅ​លោក​សិរីមន្ដ ដែរ​ហើយលោកឧកញ៉ាថានឹងទៅចូលរួម។ប៉ុន្ដែថ្ងៃ​សម្ពោធហាងមកដល់អត់​ឃើញប្អូន​ឧកញ៉ាមក ហើយបាត់ដំ​ណឹង​សូន្យឈឹង ខណៈតារាផ្សេងៗទៀតគេមិនបាន​មកដែរក៍បាន​បង្ហោះ​​ឬផ្ញើរសារមក​សុំអធ្យាស្រ័យជារឿង​ធម្មតា​។ប៉ុន្ដែលោកថាតាំងពីពេលនោះ​មករូបលោក​ក៍មិនដែលបានទាក់ទងគ្នាជាមួយសិរីមន្ដ តាមឆាតទៀតដែរ ស្របពេលដែលការជួបគ្នា​ផ្ទាល់​វិញគឺតាំងពី​លោកខេម​រៈ សិរីមន្ដ ឡើងជាឧកញ៉ាមកលោកអត់ដែល​បានជួបគ្នា​ម្ដងណា​ឡើយ​។លោកផានិត ថា​នេះ​ជាភាពប្រែប្រួលរបស់សិស្សប្អូនសិរីមន្ដ ក្រោយឡើងងារជាឧកញ៉ា តែ​មុន​ទទួលបាន​គោ​រម្យ​ងារនេះលោកនិងសិរីមន្ដ បានទាក់ទងគ្នាតាមឆាតជាធម្មតា​ដោយសិរី​មន្ដ ថែមទាំងធ្លាប់​ប្រាប់​លោកថាព្យាយាមហាត់ប្រាណដើម្បីឲ្យមានរូបរាង​ស្អាតក្លាយជាតារា​ស្ដង់ដាម្នាក់ក្នុងអាស៊ានទៀតផង។ អតីត​តារាU2 រូបនេះបានរំលឹកថាអំឡុងពេលលោក​ច្រៀង​ជា​មួយសិ​ស្ស​ប្អូន​សិរីមន្ដ ជាមួយគ្នាលោកក៍ធ្លាប់ប្រាប់​និង​ណែនាំខ្លះៗពីរបៀបថតMV ដល់​លោក​ប៊ុនថៃ ដែរ ខណៈដែលកាលពីជាង១០ឆ្នាំមុនលោកនិងសិរីមន្ដ ធ្លាប់ទាំង​បានចូល​ច្រៀង​កម្សាន្ដនៅខារ៉ាអូខេ​មួយ​ខាងក្រោយវិទ្យាល័យស៊ីសុវត្ថិ ជាមួយលោករ៉េតធី ដូណា និង​ឱក សុគន្ធ​កញ្ញា ទៀត​ផង​”។

 លោកសាន ផានិត ថាពេលលោកឃើញសិស្សប្អូនខេមរៈ សិរីមន្ដ ឡើង​ងារជាឧកញ៉ា​នេះ​​លោក​គ្មានចិត្តច្រ​ណែ​ន​​ប៉ុនក្រចកដៃឡើយ តែមានតែត្រេកអរដែលគាត់មានការរីក​ចម្រើន​និង​ជីវភាពធូធារ ។លោកថារាល់ថ្ងៃនេះ​លោក​​ពេញចិត្តដែលទស្សនិកជន​ហៅលោក​ថា​ជា​ឧកញ៉ា​ក្បាលគីប ព្រោះគោរម្យងារខ្យល់ដែលមហាជនផ្ដល់ឲ្យ​នេះ​ពេលគេហៅឈ្មោះ​លោក​ម្ដងៗ​គ្រប់​គ្នាមានអារម្មណ៍ហាក់សប្បាយពិសេសពេលលោកឡើងច្រៀង។ដោយ​ឡែក​ចំពោះស្ថានភាពសុខភាពរបស់លោកពេលនេះវិញគឺ​មាន​ភាពល្អប្រសើរឡើងវិញ​ក្រោយវះ​កាត់​គ្រលៀន និង​ដាក់រឺស័របេះដូង។លោកថាបច្ចុប្បន្នអាច​បន្ដ​អាជីពចម្រៀងដោយ​គ្មានឧប​ស័ក្ក​ទេ ប៉ុន្ដែគ្រូពេទ្យហាមមិន​ឲ្យ​លោក​ផឹកសា្រឡើយ៕

RELATED ARTICLES