Monday, June 9, 2025
Homeព័ត៌មានអន្តរជាតិហេ្សឡិនស្គីៈ រុស្ស៊ីនឹងបរាជ័យដូចពួកណាស៊ីអាល្លឺម៉ង់ ខណៈខ្លួនបាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៊ី៣៥គ្រឿង

ហេ្សឡិនស្គីៈ រុស្ស៊ីនឹងបរាជ័យដូចពួកណាស៊ីអាល្លឺម៉ង់ ខណៈខ្លួនបាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៊ី៣៥គ្រឿង

ថ្លែងក្នុងឱកាសប្រារព្ធខួបជ័យជម្នះរបស់អឺរ៉ុបលើពួកណាស៊ីសអាល្លឺម៉ង់ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី កាលពីនៅថ្ងៃច័ន្ទទី៨ខែឧសភាបានប្តេជ្ញាថាកង កម្លាំងរុស្ស៊ីត្រូវតែបរាជ័យនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដូចពួកណាហ្ស៊ីអាល្លឺម៉ង់ត្រូវបានវាយដំក្នុងសង្គ្រាមលោកលើកទី២។សុន្ទរកថារបស់លោកបានធ្វើឡើងនៅក្នុងខួបនៃការចុះចាញ់របស់ពួកណាស៊ីអាល្លឺម៉ង់ចំពោះកងកម្លាំងសម្ព័ន្ធមិត្តនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥និងមុនមួយថ្ងៃជ័យនៃជម្នះនៅទីក្រុងម៉ូស្គូ របស់សហភាពសូវៀតក្នុងសង្គ្រាម លោក លើកទីពីរ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលឈរនៅមុខវិមានអនុស្សាវរីយ៍សង្រ្គាមថាអំពើអា ក្រក់ចាស់ៗទាំងអស់ដែលរុស្ស៊ីសម័យទំនើបកំពុងនាំយកមកវិញ នឹងត្រូវបរាជ័យដូចទៅនឹងការបរាជ័យរបស់ ពួកណាស៊ីអីចឹងដែរ។

លោកបានបន្ថែមថាដូចជាយើងបានបំផ្លាញអំពើអាក្រក់ជាមួយគ្នានាពេលនោះ ឥឡូវនេះយើងកំពុងបំផ្លាញអំពើ អាក្រក់ដូចគ្នា ។

លោកបាននិយាយថាវិមានក្រឹមឡាំងត្រូវទទួលខុសត្រូវចំពោះ ការឈ្លានពាន និងការបញ្ចូល ការកាន់កាប់ និងការនិរទេសក៏ដូចជា ការសម្លាប់រង្គាល និងការធ្វើទារុណកម្មផងដែរ។

អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៊ី៣៥គ្រឿង

បញ្ជាការយោធាកំពូលរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថាកងកម្លាំងរបស់ខ្លួនបានកម្ទេចយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed ផលិតដោយអ៊ីរ៉ង់ទាំង៣៥គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះពេញមួយ យប់នៅគោលដៅផ្សេងៗគ្នានៅជុំវិញប្រទេស។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅក្នុងបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនថាសហ ព័ន្ធរុស្ស៊ី ក៏បានបាញ់កាំជ្រួចចំនួន ១៦ គ្រាប់កាលពីយប់មិញ ជាពិសេសលើទីក្រុងនៃតំបន់ Kharkiv, Kherson, Mykolaiv និង Odesa។

វាបានបន្ថែមថា លើសពីនេះ ការវាយប្រហារតាមអាកាសចំនួន៦១ ដង និងការវាយប្រហារចំនួន ៥២ លើកពីប្រ ព័ន្ធបាញ់គ្រាប់រ៉ុក្កែតធុនធ្ងន់ត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេលមួយថ្ងៃកន្លងមកលើទីតាំងរបស់កងកម្លាំងអ៊ុយក្រែន និងតំបន់ដែលមានប្រជាជនរស់នៅ៕

RELATED ARTICLES